ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩កើនឡើងលើសពី ៤៧ម៉ឺននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១.៦៨២នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់៤៦៩.៣៨៨នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីចំនួន៨៣.៣៩១នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់១៦.៨០៣.៤៧២នាក់ ។

ប្រទេសប្រេស៊ីល បានជាប់លំដាប់លេខ២ លើពិភពលោកដែល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលឈរពីក្រោយលេខរៀងសហរដ្ឋអាមេរិក និងឥណ្ឌា ។

ប្រទេសនៅអាមេរិកខាងត្បូង ធ្លាប់ជួបប្រទះនឹង រលកថ្មីនៃការឆ្លងជំងឺ ហើយនៅតាមមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺ ។

ប្រេស៊ីល បច្ចុប្បន្ននេះ មានអត្រាស្លាប់ ២២៣នាក់ ក្នុងចំណោមមនុស្ស១០០.០០០នាក់ ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕

Most Popular

To Top