ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ មានវ៉ាក់សាំង ក្នុងស្តុកគុណនឹង២ នៃពលរដ្ឋរបស់ខ្លួន ក្រោយជំនួយ ចុងក្រោយពីជប៉ុន

បរទេស៖នៅថ្ងៃសុក្រនេះប្រទេសជប៉ុន ទើបតែបានដឹកជញ្ជូនវ៉ាក់សាំង ជាជំនួយប្រមាណជា១,២៤លានដូសទៅឲ្យកោះ តៃវ៉ាន់ដែល វាត្រូវបានគេមើលឃើញថាចំនួន នៃវ៉ាក់សាំងរបស់កោះនេះ បានកើនឡើងដល់ទៅ២ដង នៃចំនួនពលរដ្ឋ របស់ខ្លួន។

មកដល់ពេលនេះគេមើលឃើញថា កោះតៃវ៉ាន់កំពុងតែប្រឈមមុខ ទៅនឹងការវាយប្រហារក្នុងសហគមន៍ដោយវិរុសកូវីដ សាជាថ្មីប៉ុន្តែពលរដ្ឋរបស់ខ្លួនប្រមាណតែជា៣ភាគរយ ប៉ុណ្ណោះដែលទទួលបាន ការចាក់វ៉ាក់សាំង។

យោងតាមការបញ្ជាក់របស់ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃកោះតៃវ៉ាន់ Chen Shih-chung បានអះអាងថាវ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់ជប៉ុនបានធ្វើដំណើរ មកដល់អាកាសយានដ្ឋាន តៃប៉ិនៅវេលារសៀលថ្ងៃសុក្រនេះខណៈដែលប្រទេសកំពុង រាយការណ៍ករណីឆ្លងថ្មីមានទៅដល់៤៧២។

ទោះបីជានៅមិនទាន់ មានការប្រកាសជាផ្លូវការនៅឡើយ ក្តីកោះតៃវ៉ាន់ត្រូវបានគេជឿជាក់ថានឹងក៏ស្ថិតនៅក្នុងបញ្ជីប្រទេស ដែលនឹងទទួលបាន វ៉ាក់សាំងជាជំនួយ របស់សហរដ្ឋអាមេរិក ចំនួន២៥លានដូសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top