ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ភពក្រៅ នៃភពថ្មី Hycean អាចទ្រទ្រង់ ដល់ភពក្រៅភព ទោះបីមាន អាកាសធាតុក្ដៅ គ្របដណ្តប់ដោយសមុទ្រ និងសម្បូរអ៊ីដ្រូសែន ក៏ដោយ

អាមេរិក ៖ ក្រុមតារានិករថ្មីនៃពិភពទឹក ត្រូវបានរកឃើញ ដោយក្រុមតារាវិទូ ដែលនិយាយថា ទោះបីជាក្តៅខ្លាំង គ្របដណ្តប់ដោយ មហាសមុទ្រ និងសម្បូរអ៊ីដ្រូសែន ក៏ដោយក៏អាចជួយទ្រទ្រង់ ជីវិតបានដែរ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ពួកគេត្រូវបានគេដាក់ឈ្មោះថា ជាពិភព នៃមហាសមុទ្រ ‘Hycean’របស់ពិភពលោក ដោយក្រុមមក ពីសាកលវិទ្យា ល័យ Cambridge និយាយថា ពួកគេបង្កើនឱកាស របស់យើង យ៉ាងខ្លាំង ក្នុងការស្វែង រកជីវិតក្រៅភព ។ ក្នុងការស្វែង រកជីវិតនៅកន្លែងផ្សេង អ្នកស្រាវជ្រាវ ភាគច្រើន បានស្វែងរកភពមាន ទំហំម៉ាស់ សីតុណ្ហភាព និងសមាសភាព បរិយាកាសស្រដៀងនឹងផែនដី។

ឥឡូវនេះក្រុមតារាវិទូនិយាយ ថា ប្រហែលជាមាន បេក្ខជន លេចធ្លោជាងនៅទីនោះ ហើយពិភពលោក នៅមហាសមុទ្រទាំងនេះ មានចំនួន ច្រើនជាង ភពដូចផែនដី ។ ភពក្រៅដែលអាចរស់នៅ បានគឺមានពិភពក្តៅគ្រប ដណ្តប់ ដោយមហាសមុទ្រ មានបរិយាកាសសម្បូរ ទៅដោយអ៊ីដ្រូសែន ហើយអាចសង្កេត ឃើញ បានច្រើនជាងភព ដូចផែនដី ដោយសារសីតុណ្ហភាព របស់វាធ្វើឲ្យពួក គេងាយ ស្រួលក្នុងការរកឃើញ ដោយប្រើតេឡេស្កុបបច្ចុប្បន្ន ។

យោង តាមអ្នកវិទ្យាសាស្ត្រ ការរកឃើញនេះ អាចមានន័យថា ការរកឃើញ លក្ខណៈជីវសាស្ត្រ នៃជីវិត នៅក្រៅប្រព័ន្ធព្រះអាទិត្យ របស់យើង គឺជាលទ្ធភាព ពិតប្រាកដ ក្នុងរយៈពេល២ ឬ៣ឆ្នាំខាងមុខ ។ លោកវេជ្ជបណ្ឌិត Nikku Madhusudhan មកពីវិទ្យាស្ថាន តារាសាស្ត្រ Cambridge ដដែលដឹកនាំការស្រាវជ្រាវ បាននិយាយថា ពួកគេបើកផ្លូវថ្មីមួយ សម្រាប់ស្វែងរកជីវិត នៅកន្លែង ផ្សេង ។

បេក្ខជនសំខាន់ៗ ជាច្រើននៃភពទាំងនេះ ដែលកំណត់ដោយក្រុម អ្នកស្រាវជ្រាវមានទំហំធំ និងក្តៅជាងផែនដី។ ទោះយ៉ាងណាពួកគេនៅតែមានលក្ខណៈពិសេសដើម្បីធ្វើជាមហាសមុទ្រធំ ៗអាចទ្រទ្រង់ ជីវិត របស់អតិសុខុមប្រាណស្រដៀង នឹងរកឃើញនៅក្នុងបរិស្ថានទឹក ដែលធ្ងន់ធ្ងរបំផុត របស់ផែនដី ៕ ដោយ៖លី ភីលីព

Most Popular

To Top