ព័ត៌មានអន្តរជាតិ

នាវាពិឃាត អាមេរិក ធ្វើដំណើរកាត់ តាមច្រកសមុទ្រ តៃវ៉ាន់

បរទេស ៖ ស្របពេលមានភាពតានតឹង ក្នុងតំបន់កើនឡើង នាវាចម្បាំង សហរដ្ឋអាមេរិក បានធ្វើដំណើរ កាត់តាមច្រកសមុទ្រ តៃវ៉ាន់ សម្រាប់លើកទី៨ ក្នុងឆ្នាំនេះ ក្រោយទ័ពជើងទឹក អាមេរិក ធ្វើការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនោះជាប្រក្រតីមួយ នៅថ្ងៃសុក្រម្សិលមិញនេះ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងនាវាលេខា៧មានមូលដ្ឋាននៅជប៉ុនរបស់ទ័ពជើងទឹកអាមេរិក បានប្រាប់ថា នាវាពិឃាតិសមត្ថភាពមីស៊ីល USS Kidd ប្រភេទ Arleigh Burke បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់។

សេចក្តីប្រកាស របស់កងនាវាទ័ពជើងទឹកអាមេរិក បានពិពណ៌នាការធ្វើដំណើរ កាត់តាមច្រកសមុទ្រ តៃវ៉ាន់នោះ ថាអនុលោមតាមច្បាប់ អន្តរជាតិ និង ជាផ្នែកនៃការប្តេជ្ញា របស់សហរដ្ឋអាមេរិក ចំពោះសេរីភាព និងភាពបើកចំហ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

គួរបញ្ជាក់ថា នៅពេលថ្មីៗកន្លងទៅ នេះ នាវាពិឃាតអាមេរិក USS Benfold បានធ្វើដំណើរ កាត់ តាមច្រកសមុទ្រ ប្រវែង១១០ម៉ាយ ដែលខ័ណ្ឌចែកប្រទេសចិន និងកោះតៃវ៉ាន់នោះ កាលពីក្នុងខែកក្កដា ហើយនៅពេល នោះផងដែរ យោធាចិន បាននិយាយថា ខ្លួនបានបណ្ដេញ នាវាចម្បាំងអាមេរិកឲ្យចាកចេញ ក្រោយនាវានោះ ចូលក្នុងដែនទឹកចិន អះអាងកម្មសិទ្ធិ នៅជុំប្រជុំកោះមានជម្លោះ ប៉ារ៉ាសែល ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top