ព័ត៌មានអន្តរជាតិ

ប្រធានណាតូ អំពាវនាវឲ្យចិន ក្នុងការចូលរួម កិច្ចពិភាក្សា ដើម្បីគ្រប់គ្រង លើអាវុធនុយក្លេអ៊ែរ

បរទេស៖ អគ្គលេខាធិការបស់អង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអំពាវនាវទៅដល់ រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចខំប្រឹងប្រែង របស់អន្តរជាតិ ដើម្បីអាចកំណត់ និងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។

នៅក្នុងកិច្ចប្រជុំ ជាប្រចាំឆ្នាំរបស់ណាតូ ដើម្បីគ្រប់គ្រងអាវុធ ជាពិសេសកម្មវិធីនុយក្លេអ៊ែរ លោក Stoltenberg បានបញ្ជាក់ទៀតថា ប្រទេសកាន់តែច្រើននឹងចាំបាច់ ត្រូវដាក់បញ្ចូលនៅក្នុង កិច្ចពិភាក្សារឹតបន្តឹងអាវុធ នាពេលខាងមុខ ប៉ុន្តែមិនមានរុស្សីនោះឡើយ។

លោកបន្តថាក្នុងនាមជាមហាអំណាច របស់សកលលោកមួយផងដែរ នោះប្រទេសចិន ត្រូវតែមានទំនួលខុសត្រូវ ក្នុងការពិភាក្សាបែបនេះ ដែលវានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ពិភពលោកព្រមទាំងស្ថេរភាព ជូនអន្តរជាតិផងដែរ។

ក្រៅពីនោះលោក Stoltenberg ក៏បានធ្វើការលើកឡើង ដោយស្វាគមន៍យ៉ាងខ្លាំងផងដែរ ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងការបន្តលើកិច្ចព្រមព្រៀង គ្រប់គ្រងនុយក្លេអ៊ែរដែលមានឈ្មោះថា New START ផងដែរក្នុងរយៈពេល៥ឆ្នាំទៀត៕​ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top