ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង សប្តាហ៍ក្រោយ

បរទេស ៖ យោងតាមការប្រកាស ដោយក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi នឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសរបស់ខ្លួន នៅសប្តាហ៍ក្រោយលើបញ្ហា នុយក្លេអ៊ែរ របស់ឧបទ្វីបកូរ៉េ។

លោក Wang Yi នឹងធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង ទីក្រុងសេអ៊ូលនៅថ្ងៃទី១៤ ខែកញ្ញាក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃនិងក៏មានផែនការ ក្នុងការជួបពិភាក្សា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែកញ្ញាផងដែរ។

សេចក្តីប្រកាសដដែល ដោយក្រសួងការបរទេស បានបញ្ជាក់ថា រដ្ឋមន្ត្រីទាំងពីររូបក៏នឹងមានផែនការ ក្នុងការផ្លាស់ប្តូរគំនិតស៊ីជម្រៅរវាងគ្នាផងដែរ ទៅលើបញ្ហា របស់ឧបទ្វីបកូរ៉េ បញ្ហាក្នុងតំបន់ព្រមទាំងបញ្ហា ក្នុងសកលលោកផងដែរ។

គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចរបស់លោក Wang បានធ្វើឡើងនៅក្នុងអំឡុង ពេលដែលការពិភាក្សាគ្នា ដើម្បីត្រឡប់ទៅរកកិច្ចព្រមព្រៀង គ្រប់គ្រងនុយក្លេអ៊ែរ ដោយភាគីខាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ត្រូវបានជាប់គាំងនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top