ព័ត៌មានអន្តរជាតិ

ប្រទេសឈីលី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង២.០០០នាក់

សាន់ទីអាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ថា ប្រទេសឈីលី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី២.០០០ករណី បន្ទាប់ពីបានចុះបញ្ជី នៃអ្នកឆ្លងចំនួន ២.៦៤១នាក់ គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់ករណីសរុបចំនួន១,៧៥១,៧៦៩ករណី ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងទៀតថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៤៣នាក់ផងដែរ ក្នុងរយៈពេលដូចគ្នា ដែលនាំឱ្យចំនួនសរុបកើនឡើងដល់៣៨.២១៨ នាក់ ។

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ក្រសួងបានបញ្ជាក់ថា អត្រាវិជ្ជមានបានកើនឡើង ដល់២,៩៩ភាគរយ នៅថ្ងៃចុងក្រោយនេះ ។

នៅក្នុងតំបន់ Santiago Metropolitan អត្រាវិជ្ជមានគឺ២ភាគរយ ខណៈដែលនៅក្នុងតំបន់ចំនួន៧ ក្នុងចំណោម១៦ របស់ប្រទេសនេះ ស្មើនឹង ឬតិចជាង២ភាគរយ ។

យោងតាមការផ្លាស់ប្តូរជាមធ្យមប្រចាំសប្តាហ៍ ប្រទេសឈីលី បានលើសពី ២.០០០ករណីជាមធ្យមប្រចាំថ្ងៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលជានិន្នាការមិនធ្លាប់មាន ចាប់តាំងពីពាក់កណ្តាលខែកក្កដា។

ប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះ បានចាប់ផ្តើមរាយការណ៍ពីការកើនឡើងជានិរន្តរភាព នៃចំនួនករណីនៅដើមខែកញ្ញា បន្ទាប់ពីបានចុះក្នុងបញ្ជីជាមធ្យម ៥០០ករណីប្រចាំថ្ងៃកាលពីមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top