ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងជំរុញបង្កើនការចំណាយ លើយោធា ស្របពេលមាន ការគម្រាមកំហែង នៅអាស៊ីបូព៌ា

បរទេស៖ ប្រទេសជប៉ុន គ្រោងធ្វើការចំណាយលើយោធាដ៏ច្រើន នៅក្នុងឆ្នំា២០២២ ស្របពេលដែលប្រទេសចិន បន្តពង្រីញកវិសាលភាព យោធារបស់ខ្លួន និងប្រទេសកូរ៉េខាងជើង បង្កើនឃ្លាំអាវុធមីស៊ីលរបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។

រដ្ឋាភិបាលជប៉ុន បានអនុម័តកញ្ចប់ថវិកាមួយកាលពីថ្ងៃសុក្រ ដែលនឹងចំណាយប្រាក់ ចំនួន៤៧ពាន់លានដុល្លារ លើយោធា ដោយគិតចាប់ពីថ្ងៃទី០១ ខែមេសា ប៉ុន្តែកញ្ចប់ថវិកានោះ នឹងនៅតែត្រូវការការអនុម័ត ពីរដ្ឋសភា ដែលនាពេលបច្ចុប្បន្ន គ្រប់គ្រងដោយគណបក្ស Fumio Kishida របស់នាយករដ្ឋមន្ត្រី។

កញ្ចប់ថវិកានេះ គឺមានចំនួនកើនឡើង១,១ភាគរយលើសពីឆ្នាំមុន និងជាការបង្កើនកញ្ចប់ថវិកា យោធាលើកទី១០ ដែលប្រទេសជប៉ុន បានធ្វើការបង្កើនការចំណាយ ក្នុងវិស័យយោធាជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិក ដែលជាសម្ពន្ធមិត្តខ្លួន នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភថា បំណងរបស់ចិនអះអាង អធិបតេយ្យភាពលើកោះតៃវ៉ាន់ បង្កឲ្យមានហានិភ័យសន្តិសុខមួយ នៅក្នុងតំបន់។
ប្រទេសចិនបានបង្កើន ការដាក់ពង្រាយយោធារបស់ខ្លួន ជុំវិញរឿងកោះដែលខ្លួនចាត់ទុកថា ជាទឹកដីរបស់ខ្លួន ចំណែកតៃវ៉ាន់ ធ្វើការអះអាងថា ខ្លួនគឺជាប្រទេស មានអធិបតេយ្យភាព៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top