ព័ត៌មានអន្តរជាតិ

ខ្លាចតែអូមីក្រុងទេ! វៀតណាម សម្រេចលុបចោល វិធានការសុខាភិបាល ចំពោះអ្នកដំណើរបរទេស

វៀតណាម នឹងធ្វើការលុបចោល នូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរបរទេស ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ តទៅ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន Channel News Asia។

ប្រទេសអាស៊ានមួយនេះ ធ្លាប់បានដាក់ចេញ នូវវិធានការសុខាភិបាលយ៉ាងតឹងរុឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ១៩ កាលពីវីរុសនេះបានផ្ទុះឆ្លងខ្លាំង កាលពីឆ្នាំ ២០២១កន្លងទៅ។ មានតែប្រទេសចិនមួយប៉ុណ្ណោះ ដែលមិនទាន់បានយល់ព្រម បន្តជើងហោះហើរ (commercial) ជាមួយវៀតណាម។

ក្នុងនោះដែរ វៀតណាម បានកត់ត្រាអ្នកឆ្លងកូវីដ សរុបជិត ២,៥លាននាក់ ដោយមានអ្នកស្លាប់បាត់បង់ជីវិត ៣៩០០០នាក់។ ចំណែកអ្នកបានចាក់វ៉ាក់សាំង ការពារមានចំនួន ៩៨ភាគរយ ក្នុងចំណោមពលរដ្ឋសរុប ៩៨លាននាក់៕ Source: Sabay

Most Popular

To Top