កាណូតរើស សំរាមស្វ័យប្រវត្តិ ២គ្រឿងនឹងប្រើសម្រាប់សំអាតទន្លេ ចៅផ្រៈយ៉ា ដែលជាការច្នៃប្រឌិតថ្មី ដើម្បី អនាម័យ និងបរិស្ថានទន្លេ ត្រូវបាននាំចូលមកដល់ប្រទេសថៃហើយ។

កាណូតនេះនឹង សំអាតសំរាមតាមដងទន្លេ ហើយដើរដោយថាមពលពន្លឺព្រះអាទិត្យ។ កាណូតនេះនឹងប្រតិបត្តិការនៅទន្លេចៅផ្រៈយ៉ា រវាង ខេត្តសាមុតប្រាកាន និងបាងកក។ តាមការរំពឹងទុក ក្នុង១ថ្ងៃ វាអាចប្រមូលបានសំរាម ចន្លោះពី ៣ទៅ៤តោន។
តាមការរំពឹងទុក ក្នុង១ថ្ងៃ កាណូតអាចប្រមូលបានសំរាម ចន្លោះពី ៣ទៅ៤តោន។ នេះគឺជាជំហានមួយទៀត នៃដំណោះស្រាយសំរាម តាមដងទន្លេដែលកំពុងបំពុលទាំងទឹកទន្លេ រហូតដល់សមុទ្រ។ នៅឆ្នាំ ២០១៧ មានកាកសំណល់ ២១៧២ តោនឬច្រើនជាង ១៧៣ លានបំណែក ហូរចូលទន្លេ៕ Source: Sabay

