ព័ត៌មានអន្តរជាតិ

ឈប់ប្រើអាវុធធម្មតាហើយ! រុស្សី អាចនឹងប្រើប្រាស់អាវុធគីមី ដើម្បីវាយប្រហារទៅលើអ៊ុយក្រែន

សហរដ្ឋអាមេរិក បានធ្វើការព្រមានថា រុស្សីអាចនឹងប្រើប្រាស់អាវុធគីមី និងជីវសាស្រ្ត ដើម្បីវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។

បើសិនរុស្សី គ្រោងវាយប្រហារអ៊ុយក្រែន ដោយប្រើប្រាស់អាវុធគីមី និងជីវសាស្រ្ត ពិតប្រាកដមែន នោះនឹងប៉ះពាល់ទៅដល់អាយុជីវិតពលរដ្ឋ ជាច្រើននាក់ជាក់ជាមិនខាន។ ចំណែកខាងរុស្សី ក៏បានធ្វើការអះអាងថា អ៊ុយក្រែនមានរោងចក្រផលិតអាវុធគីមី ដោយទទួលបានជំនួយ ពីនាយកដ្ឋានរក្សាសន្តិសុខ របស់សហរដ្ឋអាមេរិក។

ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិរបស់អង់គ្លេស បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា រុស្សីបានប្រើប្រាស់គ្រាប់រ៉ុកកែត ទែរ៉ូមិច ក្នុងការធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលគ្រាប់រ៉ុកកែត ប្រភេទនេះមានកម្លាំងកម្ទេចខ្លាំង នៅពេលបាញ់ចំទៅដល់គោលដៅ៕ Source: Sabay

Most Popular

To Top