ព័ត៌មានអន្តរជាតិ

លោក Biden ប្រកាសផែនការ​ កញ្ចប់ជំនួយថវិកា ប្រមាណជា១០០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះ៨០០លាន ជាជំនួយយោធា

បរទេស ៖ ប្រធានាធិបតី អាមេរិកលោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការប្រកាស ក្នុងការបន្ថែមជំនួយជាកញ្ចប់សព្វាវុធ និងយោធា ប្រមាណ ជា៨០០លានដុល្លារទៅឲ្យអ៊ុយក្រែន ហើយសន្យាថា នឹងបន្ថែមប្រមានជា២០០លានដុល្លារទៀត នាពេលបន្ទាប់ផងដែរ។

នៅក្នុងកញ្ចប់ជំនួយ ជាយោធា ដែលរួមមានទាំងប្រព័ន្ធ ការពាររថក្រោះចំនួន៩០០០យូនីត អាវុធខ្នាតតូច៧០០០យូនីត ប្រព័ន្ធការពារមីស៊ីល៨០០យូនីត និងសព្វាវុធជាច្រើនទៀត រួមទាំងដ្រូន ផងដែរ ហើយវាត្រូវបានប្រកាសដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតី អាមេរិករូបនេះ ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បានធ្វើការ អំពាវនាវសាជាថ្មី ក្នុងការស្នើសុំជំនួយយោធា ពីសំណាក់សហរដ្ឋអាមេរិក តាមរយៈវិដេអូ ។

ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ទៀតថា កញ្ចប់ជំនួយយោធាទាំងនេះ នឹងត្រូវដឹកជញ្ជូនដោយផ្ទាល់ ពីក្រសួងការពារជាតិ របស់អាមេរិក ទៅដល់អ៊ុយក្រែនតែម្តង ដើម្បីជួយពួកគេក្នុងការប្រយុទ្ធ ប្រឆាំងទៅនឹងសង្គ្រាមលុកលុយដោយរុស្សី ។ លោកបន្តថា ក៏នឹងជួយដល់រដ្ឋាភិបាលក្រុងគៀវ ក្នុងការបញ្ជាទិញប្រព័ន្ធការពារ យន្តហោះរយៈចំងាយឆ្ងាយ ជាច្រើនទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top