ព័ត៌មានអន្តរជាតិ

ក្តៅដូចបាយពុះ ! បៃឌិន ហៅពូទីន ចំៗ ថា ជាជនឧក្រិដ្ឋកម្មសង្ក្រាម ខណៈរុស្សី បន្តវាយប្រហារ ឥតសំចៃដៃ លើអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក Joe Biden បានហៅចំៗ ទៅកាន់លោកពូទីន ថាជាជនឧក្រិដ្ឋកម្មសង្គ្រាម ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC។

នេះជាលើកទី១ហើយ ដែលលោក Biden បាននិយាយច្បាស់ៗ ទៅកាន់មេដឹកនាំវិមានក្រឹមឡាំងថា ជាជនឧក្រិដ្ឋកម្មសង្គ្រាម ក្រោយពីលោកពូទីន បានលើកទ័ពចូលវាយប្រហារអ៊ុយក្រែន ដោយបណ្តាលឱ្យខូចខាតទាំងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស និងពលរដ្ឋស៊ីវិល ស្លាប់បាត់បង់ជីវិត។ ខណៈសេតវិមាន ក៏ចេញមកបញ្ជាក់បន្ថែមថា លោក Biden និយាយនេះ គឺចេញពីចិត្តរបស់លោកតែម្តង ពោលគឺឥតមានលាក់លៀមសោះឡើយ។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៍មានរដ្ឋរបស់រុស្សី Tass ថា មិនអាចទទួលយក និងបំភ្លេចបានទេ ចំពោះប្រទេសមួយដែលបានប្រើប្រាស់គ្រាប់បែក សម្លាប់មនុស្សរាប់សិបម៉ឺននាក់ នៅជុំវិញពិភពលោក ។ អ្នកនាំពាក្យរូបនេះ និយាយសំដៅទៅដល់ សហរដ្ឋអាមេរិក ឆ្លើយតបនឹងពាក្យសម្តី របស់ប្រធានាធិបតីលោក Biden ដែលហៅពូទីនថា ជាជនឧក្រិដ្ឋកម្មសង្គ្រាម៕

Most Popular

To Top