ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ថា កិច្ចប្រជុំកំពូលរបស់អង្គការ NATO មានបំណងទប់ស្កាត់រុស្ស៊ី និងអូសបន្លាយជម្លោះនៅអ៊ុយក្រែន

ម៉ូស្គូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា កិច្ចប្រជុំកំពូលវិសាមញ្ញនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅថា (NATO) បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា បានបញ្ជាក់ពីបំណងប្រាថ្នារបស់សម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់រុស្ស៊ី និងអូសបន្លាយជម្លោះយោធា នៅក្នុងប្រទេសអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលដើម្បីបន្តផ្តល់ការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែងដល់របប គៀវ បញ្ជាក់ពីចំណាប់អារម្មណ៍របស់សម្ព័ន្ធភាពក្នុងការបន្តអរិភាព”  ។

លោកស្រីបានលើកឡើងថា សមាជិក NATO បានបង្ហាញពីភាពស្មោះត្រង់របស់ពួកគេ ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្តេជ្ញាធ្វើតាមបញ្ជារបស់ខ្លួនដែលមានគោលបំណង ទប់ទល់នឹងប្រទេសរុស្ស៊ី ដល់ទីបំផុត ដោយលោកស្រីបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបាន “ដាក់វិន័យ” ម្តងទៀតចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ដោយដាក់សម្ពាធលើប្រទេសដែលមានអធិបតេយ្យភាព និងការលុបបំបាត់ស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុប ។

លោកស្រី Zakharova បានលើកឡើងថា “ពួកគេបានមើលដោយស្ងៀមស្ងាត់ ដែលសហរដ្ឋអាមេរិក បំផ្លាញសន្ធិសញ្ញាប្រឆាំងមីស៊ីលបាលីស្ទិក ឈរមួយឡែកនៅគ្រាដែលក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរ កម្រិតមធ្យម អនុញ្ញាតឱ្យជនជាតិអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា ស្តីពីលំហអាកាសបើកចំហ” ។  លោកស្រី Zakharova បានដោយលើកឡើងដោយសង្កត់ធ្ងន់ថា សមាជិក NATO បានកំពុងបំផ្លាញប្រព័ន្ធសន្តិសុខអឺរ៉ុបបន្តិចម្តងៗ ។

លោកស្រីបានកត់សម្គាល់ថា អង្គការ NATO កំពុងប្រើប្រាស់ “ជាវគ្គប្រឆាំងនឹងរុស្ស៊ី” របស់ខ្លួនជាលេស ដើម្បីបង្កើនការទិញអាវុធ ដែលត្រូវបានផ្គត់ផ្គង់ដោយបរិវេណ ឧស្សាហកម្មយោធារបស់សហរដ្ឋអាមេរិក ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ដើម្បីបិទបាំង “ការអនុវត្តរឿងអាក្រក់” របស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការស្រាវជ្រាវសម្ងាត់ស្តីពីអាវុធជីវសាស្ត្រ និងគីមី អង្គការ NATO បានចាប់ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់រុស្ស៊ី អំពីការបង្កហេតុដែលអាចកើតមាន ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top