ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ដណ្ដើមបានតំបន់គៀវទាំងមូល ពីកងទ័ពរុស្ស៉ី វិញបានហើយ

គៀវ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Hanna Maliar បានឲ្យដឹងនៅលើ បណ្ដាញសង្គមហ្វេសប៊ុក ឲ្យដឹងថា អ៊ុយក្រែន បានគ្រប់គ្រងមកវិញនូវ “តំបន់គៀវ ទាំងមូលវិញហើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Maliar បានលើកឡើងថា ប្រទេសអ៊ុយក្រែន បានដណ្តើមយកមកវិញនូវតំបន់ “Irpin, Bucha, Gostomel និងតំបន់ គៀវទាំងមូល” ដែលការដណ្ដើមបានមកវិញនេះ ក្រោយពីផ្ទុះសង្គ្រាម ជាមួយកងទ័ពរុស្ស៉ី រយៈពេលជាង ១ខែ។

អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា យោធារុស្ស៊ីបន្តអនុវត្ត ការវាយប្រហារមីស៊ីលជាប្រព័ន្ធ និងអាកាសចរណ៍ លើគោលដៅនានា ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែកម្លាំងបានថយចុះ។

គួរបញ្ជាក់ងា អង្គភាពបន្ថែម នៃយោធារុស្ស៊ី កំពុងរៀបចំ ដើម្បីចូលរួម ក្នុងការប្រយុទ្ធ នៅអ៊ុយក្រែន ក្រោយសង្គ្រាមនេះ អូសបន្លាយពេលជាង ១ខែទៅហើយ បើទោះជារុស្ស៉ី បានកំណត់ការបញ្ចប់ប្រតិបត្ដិការ​ យោធាពិសេសរបស់ខ្លួន នៅត្រឹមថ្ងៃទី០៩ ខែមេសានេះក៏ដោយ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top