ព័ត៌មានអន្តរជាតិ

វីដេអូអាពាហ៍ពិពាហ៍របស់នាង Son Ye Jin និងលោក Hyun Bin ត្រូវបានបង្ហាញសាធារណៈ

កូរ៉េ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការផ្តោតអារម្មណ៍ទាំងអស់ត្រូវ បានបង្វែរទៅការទស្សនាយ៉ាងខ្លាំងចំពោះ “Wedding of the Century”ក្នុងពិធីមង្គលការរបស់នាង Son Ye Jin និងលោក Hyun Bin បានធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនា ។

កំពូលតារាកូរ៉េទាំង២ដួងនេះ ទីបំផុតបានភ្ជាប់ពាក្យនឹងគ្នាហើយ បន្ទាប់ពីពួកគេបានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេអស់រយៈពេល២ឆ្នាំ។ ទាំងនាង Son Ye Jin និងលោក Hyun Bin ទទួលបានក្តីស្រលាញ់ និងការគាំទ្រច្រើនពីអ្នកគាំទ្រ ខណៈពួកគេបានបោះជំហានដំបូងជាមួយគ្នាជាប្តីប្រពន្ធ។
ពិធីមង្គលការរបស់ពួកគេនៅឯ Aston House ក្នុងសណ្ឋាគារ Grand Walkerhill ទីក្រុង Gwangjang-dong ទីក្រុង Gwangjin-gu ទីក្រុងសេអ៊ូល ជាលក្ខណៈឯកជន។ Aston House Weddings ត្រូវបានគេចាត់ទុកថា ជាពិធីមង្គលការគេហដ្ឋានល្អបំផុត។ វាមានសួនច្បារឯករាជ្យនៅជិតភ្នំ Acha នៅឆ្ងាយពីអគារសំខាន់នៃសណ្ឋាគារ ដូច្នេះវាអាចទប់ស្កាត់ការរំខានណាមួយពីខាងក្រៅ ព្រមទាំងបង្កើតបរិយាកាសដ៏ស្រស់ស្អាត។

យ៉ាងណាមិញ ដោយសារតែពិធីមង្គលការមួយនេះ បានក្លាយជាពិធីមង្គលការដែលគេទន្ទឹងរង់ចាំបំផុតនោះ ក៏មាន paparazzi ជាច្រើនបានចេញដំណើរ និងឆ្លងកាត់វិធានការណ៍យ៉ាងខ្លាំង ដើម្បីចាប់យកឱកាសដែលកំពូលតារាកូរ៉េខាងត្បួងរៀបការជាមួយគ្នា។

Pickcon បានបញ្ចេញវីដេអូរបស់ Son Ye Jin និង Hyun Bin ដើរតាមច្រកផ្លូវ ខណៈពួកគេបានថតវីដេអូពីចម្ងាយដោយប្រើកែវ telephoto ។ បន្ទាប់ពីបានឃើញវីដេអូនេះហើយ អ្នកគាំទ្របាននាំគ្នាទៅកាន់ Channel YouTube វីដេអូនោះត្រូវបានបង្ហោះ និងបានបន្សល់ទុកនូវសារអបអរសាទរដល់គូស្នេហ៍មួយគូនេះ ថែមទាំងអាចទស្សនាទិដ្ឋភាពនៃពិធីមង្គលការដ៏ផ្អែមល្ហែម និងដូចក្នុងខ្សែភាពយន្តទៀតផង៕

Most Popular

To Top