ព័ត៌មានអន្តរជាតិ

ពួក Hacker របស់រដ្ឋាភិបាលរុស្សី មានទំនាក់ទំនងការ វាយប្រហារ តាមអ៊ីនធើណេត នៅថ្ងៃដំបូង នៃការលុកលុយ អ៊ុយក្រែន

អ៊ុយក្រែន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា នៅថ្ងៃដដែលសម្រាប់រថក្រោះ និងកងទ័ពចាប់ផ្តើម ចូលអ៊ុយក្រែន ដោយការវាយប្រហារ តាមអ៊ីនធើណេត បានវាយលុកអតិថិជន របស់ក្រុមហ៊ុនអ៊ីនធើណេត តាមប្រព័ន្ធអ៊ីនធើណេត នៅក្រៅបណ្តាញ ។

ពួក Hacker របស់រដ្ឋាភិបាលរុស្សី មានទំនាក់ទំនងនឹងការវាយប្រហារ លើក្រុមហ៊ុនទំនាក់ទំនង ផ្កាយរណបមួយនៅពេលចាប់ ផ្តើមការលុកលុយអ៊ុយក្រែន ។ អាជីវកម្ម និងបុគ្គលប្រើប្រាស់ រ៉ោតទ័រ ដែលផលិត ដោយ Viasat ជាអាជីវកម្ម របស់អាមេរិកផ្តល់ការ តភ្ជាប់អ៊ីនធើណេត តាមផ្កាយរណបល្បឿនលឿន ត្រូវបានបិទដោយគ្មានអ៊ីនធើណេត នៅថ្ងៃទី ២៤ ខែកុម្ភៈ ។

នៅថ្ងៃដដែលដែលកងកម្លាំង ប្រដាប់អាវុធរបស់រុស្ស៊ីបានវាយចូលក្នុងប្រទេស អ៊ុយក្រែន មេរោគ Wiper នៅខាងក្នុង Router របស់អតិថិជន Viasat ត្រូវបានបំផ្ទុះធ្វើឲ្យពួកគេគ្មាន ប្រយោជន៍ ។ ការវាយប្រហារនេះមានការហៀរ សំបោរយ៉ាងខ្លាំង រួមទាំងប៉ះពាល់ដល់ទួរប៊ីន ខ្យល់ចំនួន ៥,៨00 ក្នុងប្រទេសអាល្លឺម៉ង់ ដំណើរការដោយ Enercon បានប្រើប្រាស់រ៉ោតទ័រ Viasat សម្រាប់ការត្រួតពិនិត្យ និងបញ្ជាពីចម្ងាយ ។

Viasat បាននិយាយថា អ្នកប្រើប្រាស់ភាគច្រើន មិនរងផលប៉ះពាល់ពី ឧប្បត្តិហេតុនេះ ការវាយប្រហារ តាមអ៊ីនធើណេត បានប៉ះពាល់ដល់ អតិថិជនជាច្រើនពាន់នាក់ ដែលមាន ទីតាំងក្នុង ប្រទេសអ៊ុយក្រែន និងរាប់ម៉ឺននាក់ទៀត នៃអតិថិជនអ៊ីនធើណេត ថេរផ្សេងទៀត នៅទូទាំងទ្វីបអឺរ៉ុប ។

ឥឡូវនេះ អ្នកស្រាវជ្រាវនៅក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត SentinelOne បានវាយតម្លៃដោយមាន ទំនុកចិត្តមធ្យមថា មេរោគនេះចែករម្លែកភាពស្រដៀងគ្នា នៃការអភិវឌ្ឍន៍ជាមួយឧបករណ៍ អ៊ីនធើណេតផ្សេងទៀត ដែលសហរដ្ឋអាមេរិកសន្មតថា ជារដ្ឋាភិបាលរុស្ស៊ី ៕ដោយ៖លី ភីលីព

Most Popular

To Top