ព័ត៌មានអន្តរជាតិ

Vin Diesel បង្ហាញចំណងជើង នៃខ្សែភាពយន្ត Fast And Furious ចុងក្រោយបង្អស់

អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាភាពយន្តរឿង Fast And Furious លោក Vin Diesel ទើបតែបានបង្ហាញឈ្មោះនៃវគ្គទី ១០ ដែលនឹងមកដល់ ហើយវាមានឈ្មោះថា Fast X ។

លោក Diesel បានធ្វើការលាតត្រដាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃពុធ ដោយធ្វើការបង្ហោះដដែលនោះ លោកក៏បានចែករម្លែកថា ការផលិតបានចាប់ផ្តើម នៅលើខ្សែភាពយន្តទី១0 នឹងក្លាយជារឿងដំបូងនៃការបញ្ចប់២ភាគ ។ លោកបានដាក់ចំណងជើង លើការបង្ហោះថា “ថ្ងៃទីមួយ”។ តារា Franchise Tyrese Gibson, Ludacris និង Michelle Rodriguez នឹងត្រឡប់មកសម្តែងវិញ ខណៈតារាចំណូលថ្មី Brie Larson និង Jason Momoa ក៏ត្រូវបានបញ្ចូលទៅ ក្នុងតួសម្តែងផងដែរ។ ព័ត៌មានលម្អិតនៃគ្រោងមិនត្រូវបានបង្ហាញទេ ទោះបីជា Momoa ត្រូវបានគេនិយាយថា ដើរតួជាមនុស្សអាក្រក់ក៏ដោយ ។

តារា Captain Marvel លោក Larson ជាការបន្ថែមចុងក្រោយបំផុត នៃកម្មវិធី ។ លោក Diesel បានប្រកាសពីការចូលរួម របស់នាងសម្រាប់ ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីដើមខែនេះ ដែលលោក បាននិយាយថា តារាស្រីរូបនេះ នឹងបន្ថែមអ្វីមួយ ដែលអ្នកប្រហែលជាមិននឹកស្មាន ប៉ុន្តែប្រាថ្នាចង់បាន ទៅក្នុងសិទ្ធិផ្តាច់មុខនេះ ។

ខ្សែភាពយន្ត Fast And Furious ដំបូងបង្អស់ ដែលដើរតួជាតួឯក Paul Walker ត្រូវបានចេញផ្សាយនៅខែកញ្ញា ឆ្នាំ ២00១។ Fast X គ្រោងនឹងចាក់បញ្ចាំង នៅរោងកុននៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២0២៣ ។ វាជាឱកាសខកខាន សម្រាប់ដាក់ឈ្មោះថា Fast10 Your Seatbelt ប្រសិនបើអ្នកសួរយើង ៕

Most Popular

To Top