ព័ត៌មានអន្តរជាតិ

YG Entertainment និង Big Hit Music មិនឆ្លើយតប ចំពោះពាក្យចចាមអារ៉ាម ទំនាក់ទំនងស្នេហា Jennie និង V

កូរ៉េ ៖ របាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយជាច្រើន កំពុងនិយាយថា YG Entertainment និង Big Hit Music មិនឆ្លើយតបទាក់ទងនឹង Jennie របស់ BLACKPINK និង V របស់ BTS បន្ទាប់ពីរូបភាព របស់អ្នកទំាង ២នាក់ បានសាយភាយ តាមប្រព័ន្ធអ៊ីនធើណេត បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

បន្ទាប់ពីរូបភាពរបស់ Jennie និង V រួមគ្នាបានសាយភាយ តាមអ៊ីនធើណេត និងប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន បានព្យាយាម ទៅដល់ភ្នាក់ងារ របស់អ្នកទាំង២នេះ ។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន កាលពីថ្ងៃទី ២៣ ឧសភា កន្លងទៅ YG Entertainment បាននិយាយថា ពួកគេមិនមានអ្វី ត្រូវនិយាយនោះទេ ខណៈពួកគេមិនអាចឈានដល់ Big Hit Music ទាល់តែសោះ ។

ទន្ទឹមនឹងអ្នកទាំងពីរ ត្រូវបានគេចោទ ប្រកាន់ថា បានធ្វើដំណើរកម្សាន្តនៅកោះ Jeju ជាមួយគ្នានោះ ពេលនេះ Jennie និង V កំពុងមានទំនាក់ទំនងស្នេហា ជាមួយពាក្យចចាមអារ៉ាម ។ មនុស្សជាច្រើន បានអះអាងថា រូបភាពដែលកំពុងចែកចាយ របស់អ្នកទាំង២ គឺពិតហើយអ្នកខ្លះថែមទាំងប្រកែកថាដៃ Instagram របស់ពួកគេត្រូវគ្នា ៕ដោយ៖លី ភីលីព

Most Popular

To Top