ព័ត៌មានអន្តរជាតិ

រុស្សី​ ដាក់កាលកំណត់ ត្រឹមចុងខែឧសភា ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ហ្គាស ឲ្យហូឡង់

បរទេស៖ ក្រុមហ៊ុនហ្គាសរដ្ឋរបស់ប្រទេសរុស្សី Gazprom កាលពីថ្ងៃចន្ទបានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះថា រុស្សីនឹងធ្វើការកាត់ផ្តាច់ការផ្គត់ផ្គង់ហ្គាស ពីប្រទេសហូឡង់ និងក្រុមហ៊ុនរដ្ឋរបស់ហូឡង់ GaTerra ចាប់ពីថ្ងៃទី៣១ ខែឧសភាតទៅ ប្រសិនបើមិនមានការទូទាត់ បានទាន់ពេលវេលា សម្រាប់ខែមេសា ឬមិនមានការទូទាត់តាមលុយរូបល របស់រុស្សីទេនោះ។

Gazprom បានបញ្ជាក់ថា ការទូទាត់កាលពីក្នុងខែមេសា ជាមួយនឹង GasTerra គឺមិនទាន់បានធ្វើនៅឡើយ ដូច្នេះគិតត្រឹមម៉ោងចុងក្រោយ នៃថ្ងៃទី៣០ខែឧសភា កុងត្រារបស់យើង នឹងត្រូវកាត់ផ្តាច់ជាផ្លូវការហើយ យើងនឹងរងចាំមើលថា តើហូឡង់នឹងយល់ព្រម ធ្វើតាមលក្ខខណ្ឌទូទាត់ថ្មី ឬក៏យ៉ាងណា។

គួរឲ្យដឹងដែរថាក្រុមហ៊ុនហូឡង់ GasTerra កន្លងមកធ្លាប់បានបញ្ជាក់មកហើយថា នឹងមិនផែនការធ្វើការទូទាត់ហ្គាស ជាមួយនឹងរុស្សី ជាលុយរូបលនោះឡើយ ដោយបានលើកឡើងថា វាគឺជាសកម្មភាពខុសទៅនឹង ទណ្ឌកម្មសេដ្ឋកិច្ច របស់លោកខាងលិច៕

រំលឹកដែរថាចុងក្រោយនេះ រុស្សីបានធ្វើការដាក់លក្ខខណ្ឌ ឲ្យបណ្តាប្រទេសទាំងឡាយ ដែលជាប្រទេសមិនគួរឲ្យរាប់អានឬ unfriendly ត្រូវតែធ្វើការទូទាត់លុយជាលុយរូបិយវត្ថុ របស់រុស្សីដោយការចាប់ផ្តើម បើកគណនេយ្យដំបូង ជាមួយនឹងធនាគាររុស្សី Gazprombank ជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top