ព័ត៌មានអន្តរជាតិ

អាមេរិក ចង់ឲ្យបណ្តាប្រទេសអឺរ៉ុប ចូលរួមទប់ទល់ប្រឆាំងនឹងចិន

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman បានប្រាប់អ្នកសារព័ត៌មាន តាមខ្សែវីដេអូមួយ កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសនៅអឺរ៉ុប ចាំបាច់ត្រូវរួមកម្លាំង ជាមួយសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសនេះ ប្រឈមមុខនឹងបញ្ហាប្រឈម កាន់តែខ្លាំងឡើង ចំពោះសណ្តាប់ធ្នាប់ពិភពលោក ដែលមានស្រាប់ដែលធ្វើឡើង ដោយប្រទេសចិន។ មន្ត្រីរូបនេះបានអះអាងថា ការប្រឆាំងនឹងឥទ្ធិពល របស់ទីក្រុងប៉េកាំង គឺមានសារៈសំខាន់ សម្រាប់ការរក្សានូវអ្វី ដែលលោកស្រីហៅថា របៀបរស់នៅរបស់អឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មុននេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានហៅប្រទេសចិនថា ជាប្រជាជាតិតែមួយគត់ ដែលមានទាំងឆន្ទៈ និងសមត្ថភាព ក្នុងការរៀបចំ សណ្តាប់ធ្នាប់ពិភពលោកឡើងវិញ និងគំរាមកំហែងដល់ “ចក្ខុវិស័យរួមគ្នា” របស់បណ្តាប្រទេស លោកខាងលិចអំពីអនាគត។ ឥឡូវនេះ លោកស្រី Sherman និយាយថា ប្រទេសចិនគឺជាការគំរាមកំហែង ដល់តម្លៃរបស់លោកខាងលិច ជាយូរមកហើយ មុនពេលដែលខ្លួនសន្មត់ថា បានតម្រឹម ឬសម្របខ្លួនឯងជាមួយរុស្ស៊ី ដែលបច្ចុប្បន្នគ្របដណ្តប់ រឿងរបស់លោកខាងលិច ដោយសារតែប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។

លោកស្រី Sherman បានប្រាប់អ្នកកាសែតនៅទីក្រុង Washington, DC ថា សូម្បីតែមុនពេលប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Vladimir Putin បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” របស់ពួកគេនៅក្នុងខែកុម្ភៈ បន្ទាប់មក គឺPRC [សាធារណៈរដ្ឋប្រជាមានិតចិន] បានជំទាស់នឹងសន្តិសុខអឺរ៉ុប សេដ្ឋកិច្ចរបស់អឺរ៉ុប និងតម្លៃរបស់អឺរ៉ុប” ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top