ព័ត៌មានអន្តរជាតិ

ស្ថានភាពកាន់ធ្ងន់ធ្ងរ ៖ ស្ទើរតែពាក់កណ្តាល នៃបណ្តាប្រទេសសហភាពអឺរ៉ុប កំពុងទទួលរងពីគ្រោះរាំងស្ងួត

EU ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អាកាសធាតុក្តៅ និងស្ងួតអូសបន្លាយ ធ្វើឲ្យបណ្តា ប្រទេសសហភាពអឺរ៉ុប ជួបបញ្ហាជាមួយនឹងការ ប្រមូលផលក្រៀមស្វិត ការថយចុះផលិតកម្ម ថាមពល និងការចែកចាយទឹកសង្គ្រោះបន្ទាន់ ដូចសង្រ្គាមនៅអ៊ុយក្រែន ជំរុញឲ្យតម្លៃអាហារ និងថាមពលកើនឡើង ។

គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ស្ទើរតែពាក់កណ្តាល នៃដីសហភាពអឺរ៉ុបបច្ចុប្បន្ន កំពុងស្ថិតក្រោមការព្រមាន អំពីគ្រោះរាំងស្ងួត ឬកម្រិតការប្រកាសអាសន្នធ្ងន់ធ្ងរជាងនេះ ដែលរារាំងដល់វិស័យកសិកម្ម ការផលិតថាមពល និងការផ្គត់ផ្គង់ទឹក ។ ពីប្រទេសបារាំងនៅភាគខាងលិច និងរ៉ូម៉ានីនៅភាគខាងកើត រហូតដល់ភាគខាងលិចប្រទេសអាល្លឺម៉ង់ និង ភាគខាងត្បូងនៃប្រទេសក្រិក កង្វះទឹកភ្លៀងរួមផ្សំជាមួយ នឹងរលកកម្ដៅធ្វើឲ្យមានបញ្ជីឈ្មោះប្រទេស ដែលគ្រោះរាំងស្ងួតកាន់ តែអាក្រក់ទៅៗ ។

ទិន្នន័យថ្មីពី European Drought Observatory (EDO) បង្ហាញថា ៤៥ ភាគរយនៃទឹកដីរបស់ប្លុកក្រោម លក្ខខណ្ឌបានព្រមានជាផ្លូវការ ដែលជាប្រភេទទី២ នៃគ្រោះរាំងស្ងួតចំនួន ៣ ក្នុង អំឡុងពេល ១០ ថ្ងៃរហូតដល់ថ្ងៃទី ២០ ខែកក្កដា ។ ទន្ទឹមនឹងនេះដែរ ១៥ភាគរយ នៃដីបានផ្លាស់ប្តូរក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត មានន័យថា មិនត្រឹមតែដីស្ងួតបន្ទាប់ពីភ្លៀងធ្លាក់ ទាបប៉ុណ្ណោះទេ ប៉ុន្តែរុក្ខជាតិ និងដំណាំក៏ត្រូវបានចុះខ្សោយ។
តួលេខបង្ហាញ ពីការប្រសើរឡើងតិចតួចពីរយៈពេល ១០ ថ្ងៃមុនដែលឃើញ ៤៦ភាគរយនៃដីនៅកម្រិត ព្រមានជាមួយនឹងដីស្ងួត និង១៣ភាគរយ ស្ថិតក្នុងទឹកដី ប្រុងប្រយ័ត្ន។ EDO បានព្រមានកាលពីខែកក្កដាថា ការព្យាករណ៍អាកាសធាតុស្ងួត បន្ថែមទៀត សម្រាប់ប្រទេសជាច្រើន ក្នុងខែសីហា និងខែកញ្ញា បន្ថែមការព្រួយបារម្ភ ចំពោះស្ថានភាពធ្ងន់ធ្ងររួចទៅហើយ ប្រសិនបើមានការបញ្ជាក់ វានឹងធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងនូវភាពរាំងស្ងួត និងផលប៉ះពាល់លើវិស័យកសិកម្ម ថាមពល និងការផ្គត់ផ្គង់ទឹក ៕

Most Popular

To Top