ព័ត៌មានអន្តរជាតិ

លោក Musk ៖ កិច្ចព្រមព្រៀង Twitter អាចបន្តទៅមុខ ជាមួយនឹងព័ត៌មាន ‘bot’

សេនហ្វ្រេនស៊ីស្កូ ៖ លោក Elon Musk បាននិយាយថា ផែនការរបស់លោក ដែលមានតម្លៃ ៤៤ ពាន់លានដុល្លារ ក្នុងការកាន់កាប់ Twitter គួរតែឆ្ពោះទៅមុខ ប្រសិនបើក្រុមហ៊ុនអាចបញ្ជាក់ ពីព័ត៌មានលម្អិតមួយ ចំនួនវាស់វែងថា តើគណនីអ្នកប្រើប្រាស់គឺជា ‘spam bots’ ឬមនុស្សពិត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

មហាសេដ្ឋី និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានព្យាយាមដកខ្លួនចេញ ពីកិច្ចព្រមព្រៀង កាលខែមេសារបស់លោក ដើម្បីទិញក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាំឲ្យ Twitter ប្តឹងលោកកាលពីខែមុន ដើម្បីបញ្ចប់ការទិញយក ។ លោក Musk បានប្រឆាំងដោយចោទប្រកាន់ Twitter ថា បានបំភាន់ក្រុម របស់គាត់អំពីទំហំពិតនៃមូលដ្ឋាន អ្នកប្រើប្រាស់របស់ខ្លួន និងបញ្ហាផ្សេងទៀត ដែលលោកបាននិយាយថា មានចំនួននៃការក្លែងបន្លំ និងការរំលោភកិច្ចសន្យា ។

ភាគីទាំង២ ត្រូវឈានទៅកាន់ការកាត់ទោស នៅខែតុលានៅតុលាការក្រុង Delaware ។ លោក Musk បានសរសេរនៅលើ Twitter នៅព្រឹកថ្ងៃសៅរ៍ថា ប្រសិនបើ Twitter គ្រាន់តែផ្តល់នូវវិធីសាស្រ្ត របស់ពួកគេក្នុងការយកគំរូគណនីចំនួន ១០០ និងរបៀបដែលពួកគេត្រូវ បានបញ្ជាក់ថា ជាការពិត នោះកិច្ចព្រមព្រៀង គួរតែបន្តទៅតាមលក្ខខណ្ឌដើម ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាបង្ហាញថា ឯកសារ SEC របស់ពួកគេមិនពិត នោះវាមិនគួរទេ ។

លោក Musk មានអ្នកតាមដាន Twitter ច្រើនជាង ១០០ លាននាក់បានបន្តប្រកួតប្រជែង ជាមួយនាយកប្រតិបត្តិ Twitter លោក Parag Agrawal ទៅនឹងការពិភាក្សា ជាសាធារណៈអំពីភាគរយនៃ Twitter bot ។ Twitter បានបដិសេធការអត្ថាធិប្បាយ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនបានបង្ហាញ ម្តងហើយម្តងទៀតទៅកាន់គណៈកម្មការមូលបត្រនូវការប៉ាន់ប្រមាណថា តិចជាង ៥ភាគរយ នៃគណនីអ្នកប្រើប្រាស់ក្លែងក្លាយ ឬសារឥតបានការ ដោយមានការបដិសេធថា វាអាចខ្ពស់ជាងនេះ ។

Musk បានលះបង់សិទ្ធិក្នុងការព្យាយាមបន្ថែមទៀត នៅពេលលោកបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួមគ្នា នៅខែមេសា ។ Twitter បានប្រកែក នៅក្នុងតុលាការថា លោក Musk កំពុងព្យាយាមដោយចេតនា ដើម្បីដាក់កិច្ចព្រមព្រៀង និងប្រើប្រាស់សំណួរ bot ជាលេស ដោយសារតែលក្ខខណ្ឌទីផ្សារ កាន់តែយ៉ាប់យ៉ឺន ហើយការទិញយកលែង បម្រើផល ប្រយោជន៍ របស់គាត់ទៀតហើយ ។ ក្នុងការប្តឹងទៅតុលាការ កាលពីថ្ងៃព្រហស្បតិ៍ វាពណ៌នាអំពីការទាមទារសំណង របស់គាត់ថាជារឿងស្រមៃថា ផ្ទុយនឹង ភ័ស្តុតាងនិងសុភវិនិច្ឆ័យ៕

Most Popular

To Top