ព័ត៌មានអន្តរជាតិ

សារព័ត៌មានរដ្ឋចិន ៖ ចិននឹងធ្វើសមយុទ្ធ ជាទៀងទាត់ នៅភាគខាងកើត ច្រកសមុទ្រតៃវ៉ាន់

បរទេស ៖ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ចាប់ពីពេលនេះតទៅ យោធាចិននឹងធ្វើសមយុទ្ធ ជា “ទៀងទាត់” នៅផ្នែកខាងកើត នៃខ្សែបន្ទាត់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ នេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ខ្សែបន្ទាត់កណ្តាល គឺជាខ្សែបន្ទាត់គ្រប់គ្រងក្រៅផ្លូវការ ដែលបំបែកប្រទេសចិន និង កោះតៃវ៉ាន់ ដែលនាវាចម្បាំង និងយន្តហោះយោធាពីភាគី ទាំងពីរជាធម្មតា មិនឆ្លងកាត់បាននោះទេ។

ទីក្រុងប៉េកាំង បានចាប់ផ្តើមសមយុទ្ធយោធា បាញ់គ្រាប់ពិតទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងដំណើរ ទស្សនកិច្ច របស់ប្រធានសភា តំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះ ។ ចិនចាត់ទុកកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ជាទឹកដីរបស់ខ្លួន ហើយប្រឆាំងនឹងទំនាក់ទំនង រវាងមន្ត្រីបរទេស និងរដ្ឋាភិបាលតៃប៉ិ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top