បរទេស ៖ ក្រសួងការបរទេសកោះតៃវ៉ាន់ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ (១១ សីហា) ថា កោះ តៃវ៉ាន់ បដិសេធគំរូ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលស្នើឡើង ដោយទីក្រុងប៉េកាំង នៅក្នុងសៀវភៅស ដែល បានបោះពុម្ពផ្សាយ ក្នុងសប្តាហ៍នេះ បន្ទាប់ពីកងទ័ពរបស់ប្រទេសចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ ពិតមួយទៀត ខណៈដែលប្រទេសចិន បានបញ្ចប់បញ្ចប់សមយុទ្ធយោធា ដំបូងរបស់ខ្លួន។

យោងតាមសារព័ត៌មាន The Strait Times ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស កោះតៃវ៉ាន់លោក Joanne Ou បានប្រាប់សន្និសីទ សារព័ត៌មាននៅទីក្រុងតៃប៉ិ ថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចចិត្តអនាគតរបស់ខ្លួន ។
លោក Ou បានបន្ថែមថា ប្រទេសចិន កំពុងប្រើប្រាស់ដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ ជាលេសដើម្បីបង្កើតភាពធម្មតាថ្មីមួយ ដើម្បីបំភិតបំភ័យប្រជាជនតៃវ៉ាន់ ៕
ប្រែសម្រួល៖ ណៃ តុលា
