ព័ត៌មានអន្តរជាតិ

ការសិក្សាព្រមាន៖ផ្ទាំងទឹកកកអង់តាក់ទិក ខាងកើតធ្វើឲ្យកម្រិតទឹកសមុទ្រពិភពលោក កើនឡើងដល់ ៥ម៉ែត្រត្រឹមឆ្នាំ២៥០០

អាមេរិក៖ជោគវាសនានៃផ្ទាំងទឹកកកដ៏ធំបំផុតរបស់ពិភពលោកស្ថិតនៅក្នុងដៃរបស់យើង បន្ទាប់ពីមានការប្រមានថា ផ្ទាំងទឹកកកដែលផ្ទុកប្រហែល ៨០ភាគរយនៃផ្ទាំងទឹកកករបស់ពិភពលោកមានសក្តានុពលធ្វើឲ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើងដល់៥ម៉ែត្រនឆឆ្នាំ ២៥០០ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា ការរលាយនៃផ្ទាំងទឹកកកអង់តាក់ទិកខាងកើត (EAIS) នឹងនាំឲ្យមានការកើនឡើងនេះ ប្រសិនបើសីតុណ្ហភាពនៅតែបន្តកើនឡើងក្នុងអត្រាបច្ចុប្បន្ន។ ការឡើងកម្ដៅផែនដីប្រហែល ០,១៨អង្សាសេក្នុងមួយទសវត្សរ៍គឺជាលទ្ធផលនៃការកើនឡើងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់មនុស្សជាតិចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Durham បានយកគំរូតាមពីឥទ្ធិពលនៃសីតុណ្ហភាព និងកម្រិតនៃការបំភាយឧស្ម័នផ្សេងៗគ្នានឹងមាននៅលើផ្ទាំងទឹកកកក្នុងប៉ុន្មានសតវត្សខាងមុខ។ ប្រសិនបើគ្មានការផ្លាស់ប្តូរត្រូវបានធ្វើឡើងដើម្បីពន្យឺតការឡើងកម្ដៅទេ EAIS អាចរួមចំណែកដល់កម្ពស់៣ម៉ែត្រដល់កម្រិតទឹកសមុទ្រពិភពលោកត្រឹម ២៣០០។

ការរលាយអាចត្រូវបានកំណត់យ៉ាងសំខាន់ ប្រសិនបើគោលដៅនៃការបំភាយឧស្ម័នត្រូវបានបំពេញ ដែលឃើញការកើនឡើងសីតុណ្ហភាពសកលមានកំណត់ត្រឹម ២ អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម។ បន្ទាប់មក EAIS អាចរួមចំណែកត្រឹមតែ ០.៨ អ៊ីង (២សង់ទីម៉ែត្រ) នៃកម្ពស់ទឹកសមុទ្រ ២១00 និង០.៥ ម៉ែត្រនាឆ្នាំ២៥០០៕ ដោយ៖លី ភីលីព

Most Popular

To Top