ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Google នឹងផ្តល់ប្រាក់ចំនួន ១លានដុល្លារ ដល់ក្រុមហ៊ុន របស់សិង្ហបុរី ដើម្បីប្រើប្រាស់ក្នុង ការដោះស្រាយវិបត្តិ អាកាសធាតុ

សិង្ហបុរី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា ក្រុមហ៊ុន Google នឹងផ្តល់ប្រាក់ចំនួន ១លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Mandai Nature ដែលជាផ្នែកមួយនៃការជំរុញ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មួយនេះ ដើម្បីដោះស្រាយវិបត្តិ អាកាសធាតុដែលកំពុង បន្តកើតមានឡើង ។

ក្រុមហ៊ុននេះបានប្រកាសឲ្យដឹង នៅថ្ងៃអង្គារនេះ ដែលផ្តោតលើនិរន្តរភាពជាលើកដំបូងពី Google នៅក្នុងប្រទេសសិង្ហបុរី ។

ក្រុមហ៊ុន Google បានលើកឡើងថា ជំនួយនេះនឹងស្ថិតក្រោមដៃមនុស្សធម៌ របស់ក្រុមហ៊ុន Google គឺ Google.org ហើយនឹងជួយដល់ Mandai Nature ដើម្បី “ពន្លឿនការវិនិយោគលើដំណោះស្រាយ អាកាសធាតុដែលផ្តល់អត្ថប្រយោជន៍ ដល់ធម្មជាតិ និងប្រជាជននៅអាស៊ីអាគ្នេយ៍” ។

ជាមួយនឹងការផ្តល់មូលនិធិនេះដែរ ក្រុមហ៊ុន Mandai Nature នឹងគាំទ្រដល់សម្ព័ន្ធដំណោះស្រាយអាកាសធាតុ និងធម្មជាតិអាស៊ីអាគ្នេយ៍ ដែលរួមមានអង្គការមិន រកប្រាក់ចំណេញផ្នែកបរិស្ថាន និងការអភិរក្សចំនួន៨ ដែលត្រូវបានទទួលស្គាល់ ទូទាំងពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top