អាមេរិក ៖ អ្នកជំនាញបាននិយាយថា ផ្ទាំងទឹកកក Thwaites Glacier របស់អង់តាក់ទិកកំពុងកាន់ដោយក្រចកដៃ បន្ទាប់ពីបានរកឃើញថា វាបានដកថយ២ដងលឿន ជាងការគិតពីមុនក្នុងរយៈពេល ២00 ឆ្នាំមុន ហើយអាចបណ្តាលឲ្យកម្រិត ទឹកសមុទ្រពិភពលោកកើនឡើង ៣ម៉ែត្រនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ផ្ទាំងទឹកកកខាងលិច អង់តាក់ទិក ដែលមានទំហំប៉ុនរដ្ឋផ្លរីដា គឺជាការពិចារណាដ៏សំខាន់មួយ សម្រាប់អ្នកវិទ្យាសាស្ត្រ ដែលព្យាយាមធ្វើការ ទស្សន៍ទាយអំពីការ កើនឡើង កម្រិតទឹកសមុទ្រពិភពលោក ។ ផលប៉ះពាល់អាចកើតមាន នៃការដកថយរបស់វាមានទំហំធំ ដោយសារតែការបាត់ បង់សរុបនៃ Thwaites និងអាងទឹកកកជុំវិញរបស់វា អាចបង្កើនកម្រិតទឹកសមុទ្រ ពិភពលោករហូតដល់ ៣ម៉ែត្រ ។
នោះហើយជាមូលហេតុ ដែលវាត្រូវបានគេដាក់ រហ័សនាមថា ‘Doomsday Glacier’ ។ នេះជាលើកដំបូង អ្នកវិទ្យាសាស្ត្របានគូសផែនទី ក្នុងកម្រិតច្បាស់តំបន់សំខាន់ នៃបាតសមុទ្រនៅពីមុខ Thwaites ផ្តល់ឲ្យពួកគេនូវបង្អួចមួយថា តើផ្ទាំងទឹកកកបានដកថយ និងផ្លាស់ទីលឿនប៉ុណ្ណា កាលពីអតីតកាល ។
នេះបើយោងតាមអ្នក ជំនាញ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសមុទ្រ នៃសាកលវិទ្យាល័យ South Florida ថា រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បង្ហាញពីលក្ខណៈភូមិសាស្ត្រ មានលក្ខណៈថ្មីសម្រាប់វិទ្យាសាស្ត្រ ហើយក៏ផ្តល់នូវប្រភេទ គ្រាប់គ្រីស្តាល់ផងដែរ ដើម្បីមើលឃើញអនាគតរបស់ Thwaites ។
ការសិក្សាបានបង្ហាញថា ផ្ទាំងទឹកកកអាចឃើញការផ្លាស់ប្តូរធំៗ លើទំហំតូចនាពេលអនាគត។ គួរឲ្យភ្ញាក់ផ្អើល ការវិភាគលើរូបភាពថ្មីបង្ហាញថា អត្រានៃការដកថយរបស់ Thwaites ដែលអ្នកវិទ្យាសាស្ត្រ បានចងក្រងជាឯកសារនាពេលថ្មីៗនេះ គឺតូចជាងបើប្រៀបធៀប ទៅនឹងអត្រាផ្លាស់ប្តូរលឿនបំផុត កាលពីអតីតកាល ។
ក្រុមការងារបានចងក្រង ជាឯកសារស្របគ្នាជាង ១៦០ ត្រូវបានបង្កើតឡើង ដូចជាស្នាមជើងមួយ ខណៈគែមជួរមុខរបស់ផ្ទាំង ទឹកកកបានដកថយ និងបក់ចុះឡើងជាមួយនឹង ជំនោរប្រចាំថ្ងៃ៕ ដោយ៖ លីភីលីព