ព័ត៌មានអន្តរជាតិ

Update៖ លោក Zelenskyy ថ្លែងថា អ៊ុយក្រែនដណ្តើម បានការតាំងទីលំនៅចំនួន៣ នៅន់តំបភាគខាងត្បូង និងភាគខាងកើត

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក
ប្រធានាធិបតី Volodymyr Zelenskyy បានកត់សម្គាល់ពីវឌ្ឍនភាព ក្នុងការវាយលុកប្រឆាំងអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ដោយអរគុណកងកម្លាំងរបស់គាត់ សម្រាប់ការតាំងទីលំនៅ២នៅភាគខាងត្បូងទី៣ នៅភាគខាងកើតក៏ដូចជាទឹកដីបន្ថែម នៅភាគខាងកើតនៃប្រទេស ។

គាត់មិនបានថ្លែងយ៉ាងច្បាស់ថា ទឹកដីនៅឯណាទេ ហើយមិនបានផ្តល់ពេលវេលាកំណត់ទេ លើកលែងតែថា គាត់បានទទួល “របាយការណ៍ល្អ” នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យពីមេបញ្ជាការយោធា និងជាប្រធានផ្នែកចារកម្មរបស់គាត់។

នៅក្នុងការ គូសបញ្ជាក់តាមខ្សែវីដេអូ នាពេលយប់របស់គាត់ លោក Zelenskyy បានថ្លែងអំណរគុណ ដល់កងកម្លាំង របស់គាត់ សម្រាប់ការរំដោះការតាំងទីលំ នៅក្នុងតំបន់ Donetsk ភាគខាងកើត ការចាប់យក “ឈានឡើងដ៏ជាក់លាក់” ផងដែរនៅក្នុងតំបន់ភាគខាងកើត ក្នុងទិសដៅ Lysychansk-Siversk និងសម្រាប់ការរំដោះការតាំង ទីលំនៅភាគខាងត្បូងចំនួន២ ។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតី កាលពីថ្ងៃអាទិត្យមុននេះ បានបង្ហោះរូបភាពទាហានលើកទង់ជាតិអ៊ុយក្រែន លើភូមិមួយ ដែលគាត់ដាក់ស្លាកថា ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ដែលជាចំណុចសំខាន់ នៃការប្រឆាំងការវាយលុក ។

ស្ថិតនៅភាគខាងជើងនៃឧបទ្វីប គ្រីមៀ ដែលទីក្រុងម៉ូស្គូបានឈ្លានពាន និងបញ្ចូលក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៤ តំបន់ Kherson ត្រូវបានរឹបអូសដោយកងកម្លាំងរុស្ស៊ី នៅដើមដំបូងនៃជម្លោះបច្ចុប្បន្ននេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top