ព័ត៌មានអន្តរជាតិ

ឧត្តម​សេនីយ៍​កំពូល​របស់អាមេរិក ជំរុញ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយព្រួយ​បារម្ភ​ ពី​អ្វី​ដែល​លោក ពូទីន អាច​នឹងធ្វើបន្ដទៀត

វ៉ាស៊ីនតោន៖ មេដឹកនាំយោធានៅកំពូល របស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ខណៈដែលរុស្ស៊ីបន្តទទួលរងនូវការបរាជ័យធំ ៗ នៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

ឧត្តមសេនីយលោក Mark Milley ដែលបច្ចុប្បន្នជាប្រធានអគ្គសេនាធិការចម្រុះ បានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទៅកាន់មូលដ្ឋានយោធានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលកំពុងជួយអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។  

ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Milley បានលើកឡើងថា ប្រតិកម្មរបស់ទីក្រុងមូស្គូ ចំពោះការបរាជ័យនាពេលថ្មីៗនេះ មិនអាចទាយទុកជាមុនបានឡើយ ហើយបានជំរុញឱ្យកងទ័ពរក្សាការប្រុងប្រយ័ត្ន ចំពេលមានស្ថានការណ៍តានតឹង។  

លោក​ក៏​បានលើកឡើងផងដែរ​ថា កម្លាំង​អាមេរិក​ នៅ​អឺរ៉ុប​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ដែល​មាន​ការ​កើន​ឡើង​នោះទេ បើ​ទោះ​ជា​ត្រូវ​ការ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ដោយ។

លោក Milley បាន​បន្ដថា “សង្គ្រាម​មិន​ល្អ​ពេក​នោះទេ​សម្រាប់​រុស្ស៊ី​ពេល​នេះ ដូច្នេះវាជាបន្ទុកសម្រាប់យើងទាំងអស់គ្នា ដើម្បីរក្សាស្ថានភាពនៃការត្រៀមខ្លួនខ្ពស់ ប្រុងប្រយ័ត្ន នៅក្នុងការធ្វើសង្រ្គាម អ្នកគ្រាន់តែមិនដឹងថា ជាមួយនឹងកម្រិតខ្ពស់នៃអ្វីដែលនឹងកើតឡើងបន្ទាប់ទៀតនោះទេ”។

ដំណើរទស្សនកិច្ចរបស់ Milley ទៅកាន់មូលដ្ឋាន Warsaw ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញលើប្រព័ន្ធការពារផ្សេងៗរបស់ខ្លួន រួមទាំងថ្មរបស់កាំជ្រួច Patriot ផងដែរ។  យោងតាមសារព័ត៌មាន Reuters កាំជ្រួច “នឹងក្លាយជាខ្សែការពារចុងក្រោយ” ប្រសិនបើកងកម្លាំងរុស្ស៊ីវាយប្រហារមូលដ្ឋាន និងប្រថុយនឹងជម្លោះកាន់តែធំជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ។  សម្រាប់ហេតុផលសុវត្ថិភាព បណ្តាញសារព័ត៌មានត្រូវបានស្នើសុំមិនឱ្យរាយការណ៍ ពីឈ្មោះមូលដ្ឋានជាក់លាក់ដែលលោក Milley បានទៅទស្សនានោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top