ព័ត៌មានអន្តរជាតិ

Update៖ អ៊ីរ៉ង់ ថានឹងទិញឧស្ម័នពីរុស្ស៊ី ប្រមាណ៩លានម៉ែត្រគូប ក្នុង១ថ្ងៃ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ នឹងទិញឧស្ម័នចំនួន ៩លានម៉ែត្រគូបក្នុង១ថ្ងៃ ពីប្រទេសរុស្ស៊ី ឆ្លងកាត់ប្រទេសអាស៊ែបៃហ្សង់ ក្នុងពេលឆាប់ៗនេះ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ដូច្នេះ ។

ក្រសួងបានប្រកាសពីផែនការនេះ ក្នុងរបាយការណ៍មួយដែលផ្តល់ព័ត៌មានលម្អិត អំពីទំហំទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារអាមេរិក ។ កិច្ចព្រមព្រៀងប្រាក់ដុល្លារ រវាងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ ហៅកាត់ (NIOC) និងក្រុមហ៊ុនផលិតឧស្ម័នរដ្ឋរបស់រុស្ស៊ី Gazprom បានធ្វើឡើងកាលពីខែកក្កដា ។

ក្រសួងបានឲ្យដឹងទៀតថា ក្នុងពេលឆាប់ៗនេះ ខ្លួននឹងទទួលបានឧស្ម័ន ៦លានម៉ែត្រគូបក្នុង១ថ្ងៃ ពីប្រទេសរុស្ស៊ី ក្រោមកិច្ចព្រមព្រៀងដោះដូរដើម្បីនាំចេញឧស្ម័ន LNG (ឧស្ម័នធម្មជាតិរាវ) ទៅកាន់ប្រទេសផ្សេងទៀត ពីភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ។

កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរ នូវការបញ្ចប់បំពង់បង្ហូរឧស្ម័នពីប្រទេសអ៊ីរ៉ង់ ទៅកាន់ប្រទេសប៉ាគីស្ថាន និងអូម៉ង់ និងការបញ្ចប់គម្រោងផលិតកម្ម LNG មួយចំនួននៅក្នុងប្រទេស ។

ក្រុមសេវាព័ត៌មានរបស់ក្រសួង Shana បានរាយការណ៍ថា ការអភិវឌ្ឍន៍នៃតំបន់ឧស្ម័ន Kish និង North Pars របស់អ៊ីរ៉ង់ ក៏ដូចជាអណ្តូងប្រេងចំនួន៦ ការជំរុញសម្ពាធនៅក្នុងវាលឧស្ម័ន South Pars ការបញ្ចប់គម្រោង LNG ការផ្លាស់ប្តូរឧស្ម័ន និងផលិតផលប្រេង និងការសាងសង់ការផ្ទេរឧស្ម័ន ។ បំពង់បង្ហូរប្រេង គឺជាចំណុចសំខាន់មួយចំនួនរបស់កិច្ចព្រមព្រៀងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top