ព័ត៌មានអន្តរជាតិ

អ្នកជំនាញ កំពុងធ្វើការជួយសង្គ្រោះត្រីបាឡែន ចំនួន ២៣០ ក្បាលជាប់គាំង នៅលើឆ្នេរអូស្ត្រាលី

អូស្ត្រាលី៖ អ្នកវិទ្យាសាស្ត្រជឿថា ត្រីបាឡែនជាង ២០០ ក្បាលត្រូវបានទឹកនាំទៅឆ្នេរសមុទ្រ នៅភាគខាងលិច នៃរដ្ឋ Tasmania ប៉ុន្មានថ្ងៃ បន្ទាប់ពីត្រីបាឡែនមេជីវិតឈ្មោល ចំនួន ១៤ ក្បាលត្រូវបានរកឃើញបនៅលើឆ្នេរអូស្ត្រាលីមួយផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន Tasmania បាននិយាយថា យ៉ាងហោចណាស់ពាក់កណ្តាល នៃត្រីបាឡែននៅឆ្នេរ Ocean Beach អាចអស់កម្លាំង បន្ទាប់ពីការស្វែងរកអាហារយ៉ាងយូរ ត្រូវបានគេគិតថានៅមានជីវិត។ ក្រុមអ្នកជួយសង្គ្រោះមកពីកម្មវិធីអភិរក្សសមុទ្រ កំពុងធ្វើដំណើរទៅកាន់តំបន់នោះ។ ត្រីបាឡែននៅតាមឆ្នេរសមុទ្រ ជារឿយៗងាប់ដោយសារការខះជាតិទឹក អស់កម្លាំងនៅក្រោមទម្ងន់របស់វា ឬលង់ទឹកនៅពេលមានជំនោរខ្ពស់ គ្របដណ្តប់រន្ធផ្លុំរបស់វា។ 

លោក David Midson អ្នកគ្រប់គ្រងទូទៅនៃក្រុមប្រឹក្សា West Coast បានជំរុញឲ្យមនុស្សនៅឆ្ងាយពីឆ្នេរ។ នាយកដ្ឋានបរិស្ថានបានបន្តថា ត្រីបាឡែនគឺជាប្រភេទសត្វត្រូវបានការពារ សូម្បីតែស្លាប់ម្តងក៏ដោយ ហើយវាជាបទល្មើសមួយក្នុងការជ្រៀតជ្រែក ជាមួយគ្រោងឆ្អឹង។

ត្រីបាឡែនមេជីវិតឈ្មោល ចំនួន ១៤ ក្បាលត្រូវបានរកឃើញនៅលើកោះ King Island ចន្លោះ Tasmania និងដីគោករបស់អូស្ត្រាលី។ ក្រុមមន្ត្រីបាននិយាយថា វាជារឿងធម្មតាទេដែលត្រីបាឡែនមេជីវិត ត្រូវបានគេឃើញនៅក្នុងរដ្ឋ Tasmania ប៉ុន្តែ Olaf Meynecke អ្នកវិទ្យាសាស្ត្រសមុទ្រនៅសាកលវិទ្យាល័យ Griffith បាននិយាយថា វាមិនធម្មតាទេសម្រាប់ត្រីបាឡែន សាកល្បងលាងមាត់សមុទ្រ៕ ដោយ៖លី ភីលីព

Most Popular

To Top