ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងធ្វើគ្រប់យ៉ាងទាំង​អស់ ដើម្បី​បង្វែរ​សង្រ្គាម​អ៊ុយក្រែន ទៅ​ជា​ជម្លោះ​ជាមួយ ​ណាតូ

ម៉ូស្គូ៖ សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី​ បាន​និយាយ​មុន​ការ​ធ្វើ​ប្រជាមតិ​នៅ​ចុង​ខែ​នេះ ស្តីពី​ការ​ចូលរួម​ជាមួយ​រុស្ស៊ី ​ក្នុង​តំបន់​ដឺលត្រូវបានកាន់កាប់​ចំនួន​៤ ថា លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើគ្រប់យ៉ាង ដើម្បី​បង្វែរ​សង្រ្គាម​អ៊ុយក្រែន ​ទៅជា​ជម្លោះ​ជាមួយ​អង្គការ​អូតង់ ឬហៅថាណាតូ។ 

លោកស្រី Margarita Simonyan និពន្ធនាយកនៃកាសែត RT ដែលជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលគ្រប់គ្រងដោយរដ្ឋបានធ្វើការកត់សម្គាល់ នៅលើទំព័រ Facebook របស់លោកស្រីថា ទន្ទឹមនឹងនេះ តំបន់ដាច់ចេញពីគ្នាពីរនៃតំបន់ Donbas ភាគខាងកើត នៃប្រទេសអ៊ុយក្រែន – សាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk (DPR និង LPR) បានប្រកាសផែនការធ្វើប្រជាមតិ ស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់រដ្ឋាភិបាលរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថា LPR បានកំណត់ “ការធ្វើប្រជាមតិ ស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ី” សម្រាប់ថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា។ 

លោក Denis Pushilin ប្រមុខ DPR បានលើកឡើងថា ការធ្វើប្រជាមតិនឹងត្រូវបានកំណត់ពេលដូចគ្នានេះ។  សាធារណរដ្ឋបំបែកខ្លួនដែលគាំទ្ររុស្ស៊ីទាំងពីរ បានផ្តាច់ខ្លួនចេញពីទីក្រុងគៀវក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀ របស់លោក ពូទីន ហើយត្រូវបានកាន់កាប់ដោយផ្នែកខ្លះដោយរុស្ស៊ីនៅឆ្នាំនោះ។

 នៅក្នុងការបង្ហោះនៅលើ Facebook របស់លោកស្រី Simonyan បានស្នើថា ការទទួលស្គាល់តំបន់ភាគខាងកើតថា ជាកម្មសិទ្ធិរបស់រុស្ស៊ី នឹងអនុញ្ញាតឱ្យទីក្រុងមូស្គូ អាចគំរាមកំហែងដល់អង្គការណាតូ បានកាន់តែងាយស្រួលជាមួយនឹងការវាយប្រហារ សងសឹកចំពោះការវាយបកណាមួយរបស់អ៊ុយក្រែន។

លោកស្រី Simonyan បានសរសេរថា “ការធ្វើប្រជាមតិភ្លាមៗ – វាគឺជាសេណារីយ៉ូគ្រីមៀ ហើយវាមានលក្ខណៈទាំងអស់” ដោយសំដៅលើការដាក់បញ្ចូល ឧបទ្វីបគ្រីមៀ បន្ទាប់ពីការធ្វើប្រជាមតិដែលត្រូវបានរិះគន់ ដោយមន្ត្រីសហរដ្ឋអាមេរិក និងអឺរ៉ុប ថាមិនស្របច្បាប់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top