ព័ត៌មានអន្តរជាតិ

Musk អះអាងថារុស្សី នឹងប្រើប្រាស់នុយក្លេអ៊ែរ ក្នុងករណីមួយ

បរទេស៖ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk កាលពីថ្ងៃចន្ទបានអះអាងថារុស្សី បានចាត់ទុកថាតំបន់ Crimea គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ខ្លួន ដូចនេះប្រសិនបើអ៊ុយក្រែន ឬលោកខាងលិចហ៊ានប៉ះពាល់នោះប្រាកដណាស់នឹងបញ្ចប់ទៅដោយការប្រើប្រាស់នុយក្លអ៊ែរជាមិនខាន។

ក្នុងពេលដែលលោក Musk ធ្លាប់បានសន្យាក្នុងការជួយគាំទ្រ ផ្នែកបច្ចេកទេសមួយចំនួន ដល់ប្រទេសអ៊ុយក្រែនក្តី ប៉ុន្តែបច្ចុប្បន្នលោកក៏កំពុងរងការរិះគន់ និងការវែកញែកជាច្រើន ជុំវិញបញ្ហាអះអាងថាតំបន់ Crimea គឺជាទឹកដីរបស់ប្រទេសរុស្សីផងដែរ។

លោក Musk បានសរសេរនៅលើ Twitter ថា៖ប្រសិនបើរុស្សី នឹងត្រូវប្រឈមមុខទៅនឹងការបាត់បង់តំបន់ Crimea នោះប្រាកដណាស់ខ្លួន នឹងជ្រើសយកការប្រើប្រាស់នុយក្លេអ៊ែរជាមិនខាន។ ពួកយើងបានប្រឹងប្រែងអស់លទ្ធភាព ទៅហើយក្នុងការកាត់ផ្តាច់រុស្សីនៅគ្រប់មធ្យោបាយ ដូច្នេះមានអ្វីទៀតដែលរុស្សី នឹងអាចបាត់បង់ទៀតបាននោះ?

គួរឲ្យដឹងដែរថាកន្លងមកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ធ្លាប់បានលើកឡើងដដែលថានឹងរៀបចំផែនការក្នុងការវាយដណ្តើមយកទឹកដីអ៊ុយក្រែន បូករួមទាំងតំបន់ rimea ទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top