ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងជំរុញ​ការផលិត​ម៉ាស៊ីន ​យន្តហោះ ដើម្បី​កាត់បន្ថយ​ ការពឹង​ផ្អែកលើ​បរទេស

ម៉ូស្គូ៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានសន្យាថា នឹងវិនិយោគដ៏ធំក្នុងការផលិតម៉ាស៊ីនយន្តហោះ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើការផ្គត់ផ្គង់ពីបរទេសចំពេលមានការដាក់ទណ្ឌកម្មកាន់តែខ្លាំង។

លោក Mishustin បានប្រាប់អ្នកសារព័ត៌មានថា “យើងនឹងពង្រីកការផលិតម៉ាស៊ីនយន្តហោះសម្រាប់ជួរទាំងមូលនៃយន្តហោះដឹកជញ្ជូនស៊ីវិល និងយោធាក្នុងស្រុក សម្រាប់គោលបំណងទាំងនេះ សាជីវកម្ម United Engine Corporation នឹងទទួលបានជាង ៤៤ពាន់លានរូបល (ប្រហែល ៧១៨ លានដុល្លារអាមេរិក) ជាមូលនិធិសហព័ន្ធ”។

លោកបានគូសបញ្ជាក់ពីភាពចាំបាច់នៃការកាត់បន្ថយការពឹងផ្អែកជាអប្បបរមាលើវត្ថុធាតុដើម សមាសធាតុ និងឧបករណ៍បរទេសក្នុងបរិបទនៃទណ្ឌកម្មខាងក្រៅ និងសារៈសំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីក្នុងការបន្តកងនាវារបស់ពួកគេជាមួយនឹងយន្តហោះទំនើបដែលផលិតនៅផ្ទះ។

លោក Mishustin បានស្នើសុំឱ្យក្រុមហ៊ុនផលិតក្នុងស្រុកផលិតម៉ាស៊ីន PD-8 ប្រហែល ៥០ គ្រឿង ម៉ាស៊ីន PS-90A ចំនួន ២០គ្រឿង និងម៉ាស៊ីន PD-14 ចំនួន ១៤ គ្រឿងក្នុងរយៈពេលពីរឆ្នាំ ហើយបង្កើតគំរូម៉ាស៊ីន PD-35 ដែលមានកម្លាំងខ្លាំងនៅចុងឆ្នាំ២០២៤៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top