ព័ត៌មានអន្តរជាតិ

លោក Putin ប្រាប់លោក Scholz ពីមូលហេតុដែលរុស្សី ដាក់គោលដៅវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សី បានសារភាពថា ពិតជាបានវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន ជាមួយនឹងការតាំងចិត្តពិតមែន ហើយក៏ជាផែនការដែរ ដែលមានគោលដៅទៅលើហេរចនាសម្ព័ន្ធ សំខាន់របស់អ៊ុយក្រែន។

ប្រភពដដែលបានសរសេរទៀតថា មេដឹកនាំរុស្សីលោកប្រធានាធិបតី Vladimir Putin បានបញ្ជាក់និងពន្យល់ប្រាប់ ទៅកាន់អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz ថា ការវាយប្រហារដ៏ជាក់លាក់ របស់រុស្សី គឺជាការឆ្លើយតបវិញចំពោះអ៊ុយក្រែន កន្លងមក ដែលហ៊ានធ្វើការវាយប្រហារបំផ្លិចបំផ្លាញ ទីតាំងមួយចំនួន នៅក្នុងទឹកដី របស់រុស្សីបូករួមទាំងតំបន់ Crimea ផង។

គួរឲ្យដឹងដែរមេដឹកនាំរុស្សី និងអាល្លឺម៉ង់ បានពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រម្សិលមិញតប តាមការស្នើសុំរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង នេះបើយោងតាមការបញ្ជាក់ អះអាង ដោយវិមានក្រមឡាំង។

ដោយឡែកយោង តាមការអះអាង ដោយការិយាល័យរបស់លោក Scholz បានឲ្យដឹងថាកិច្ចពិភាក្សាគ្នាលើកនេះ បានធ្វើឡើងអស់រយៈពេលជាង១ម៉ោង ដោយក្នុងនោះលោកអធិបតីអាល្លឺម៉ង់ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ទៅលើការសម្រេចចិត្ត វាយប្រហារ លើអ៊ុយក្រែនពីសំណាក់ប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top