ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៃប្រទេសថៃ បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះជំងឺ COVID-19

បាងកក៖ ការិយាល័យរាជវង្សថៃ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងម្ចាស់ក្សត្រី Suthida Bajrasudhabimalalakshana បានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់មេរោគ COVID-19 នៅល្ងាចថ្ងៃសុក្រ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យរាជវង្សថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី មានរោគសញ្ញាស្រាលពីការឆ្លង ហើយពួកគេមានសុខភាពល្អប្រសើរ។ លោកវេជ្ជបណ្ឌិត ណែនាំឲ្យពួកគេឈប់បំពេញព្រះរាជកិច្ចមួយរយៈពេល ។

នេះបើយោងតាមរបាយការណ៍ ប្រចាំសប្តាហ៍ចុងក្រោយ ដែលចេញដោយ ក្រសួងសុខាភិបាលសាធារណៈថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ៣,៩៦១ ដែលកំពុងសម្រាក នៅមន្ទីរពេទ្យក្នុងអំឡុងថ្ងៃទី ៤-១០ ខែធ្នូ នាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ជាង ៤.៧ លាននាក់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ។

ការស្លាប់ចំនួន ១០៧ បន្ថែមទៀត ត្រូវបានរាយការណ៍ក្នុងអំឡុងពេលនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 របស់ប្រទេសឡើង ដល់ ៣៣,៣៩២នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top