ព័ត៌មានអន្តរជាតិ

លោក Putin ចោទប្រកាន់អ៊ុយក្រែន ប្រើប្រាស់សកម្មភាព ភេវរកម្មក្បែរព្រំដែន

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការចោទប្រកាន់ ក្រុមបំផ្លិចបំផ្លាញ របស់អ៊ុយក្រែន បានធ្វើដំណើរចូលទៅដល់ភូមិរបស់រុស្សី ក្បែរទៅនឹងតំបន់ព្រំដែន និងបើកការវាយប្រហារ ទៅលើជនស៊ីវិល ភ្លាមដូចទៅនឹងសកម្មភាពភេវរកម្ម ។

អជ្ញាធរនៅក្នុងតំបន់ Bryansk បានលើកឡើងថាក្រុមសកម្មប្រយុទ្ធ របស់អ៊ុយក្រែនទាំងនោះ បានបើកការបាញ់រះ ទៅលើពលរដ្ឋស៊ីវិលក្នុងភូមិ Lyubechane និងបានសម្លាប់មនុស្សប្រុស២នាក់ និងធ្វើឲ្យរបួសក្មេងប្រុសម្នាក់ផងដែរ ។

ទោះបីជាយ៉ាង ណាក្តីរដ្ឋាភិបាល ទីក្រុងគៀវ បានចេញមកធ្វើការបដិសេធ ចំពោះការចោទប្រកាន់ របស់ប្រទេសរុស្សី ហើយមកដល់ពេលនេះ ការស៊ើបអង្កេត ទៅលើករណីនេះនៅមិនទាន់ធ្វើការ បានលំអិតនៅឡើយ។

កន្លងមកថ្មីៗនេះផងដែរ រុស្សី ក៏ធ្លាប់បានរាយការណ៍ដែរថា មីស៊ីលរបស់អ៊ុយក្រែន ព្រមទាំងយន្តហោះដ្រូនរបស់អ៊ុយក្រែន ផង បានបើកការវាយប្រហារ មកលើតំបន់ព្រំដែនជាច្រើន របស់រុស្សីរួមទាំងតំបន់ Bryansk នេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top