ព័ត៌មានអន្តរជាតិ

Foxconn បង្កើតរោងចក្រ ផលិតគ្រឿង អេឡិចត្រូនិកនៅ Telangana ជួយផ្តល់ការងារ បាន១លាននាក់

ឥណ្ឌា ៖ ប្រមុខរដ្ឋបានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកផ្គត់ផ្គង់យក្ស សម្រាប់ក្រុមហ៊ុន Apple គឺ Foxconn នឹងវិនិយោគដ៏ធំបំផុតក្នុងរដ្ឋ Telangana ភាគខាងត្បូង នៃប្រទេសឥណ្ឌាឆ្ពោះទៅរករោងចក្រផលិតគ្រឿង អេឡិចត្រូនិក នៅរដ្ឋភាគខាងត្បូង ប្រទេសឥណ្ឌា នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។

លោក KT Rama Rao រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ Telangana បាននិយាយថា ការវិនិយោគនេះនឹងបង្កើតការងារចំនួន ១០០,០០០នាក់ក្នុងរដ្ឋ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំ រវាងនាយករដ្ឋមន្ត្រី Telangana និងប្រធានក្រុមហ៊ុន Foxconn នៅមុនថ្ងៃនោះ ។
Foxconn មានមូលដ្ឋាននៅតៃវ៉ាន់ មានប្រតិបត្តិការរួច ហើយនៅ Andhra Pradesh និង Tamil Nadu ជាកន្លែង ដែលវាផលិតផលិតផល សម្រាប់ក្រុមហ៊ុនដូចជា Apple Inc និង Amazon.com Inc. ៕

Most Popular

To Top