ព័ត៌មានអន្តរជាតិ

Pep បង្ហាញជំហរបស់ Man City ចំពោះ Cancelo

កីឡាករ Cancelo បានសម្រេចចិត្តចាកចេញពី Man City កាលពីខែមករាទៅចូលរួម Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែភ្លាមៗមិនបានយូរប៉ុន្មានផង កីឡាកររូបនេះ ហាក់ដូចជាមិនអាចក្លាយជាចំណូលចិត្ត របស់ក្លឹបយក្សអាល្លឺម៉ង់ទៀត បាននោះទេ ដោយបានត្រឹមអង្គុយកៅអី បម្រុងប៉ុណ្ណោះ។

ប្រធានកីឡារបស់ក្លឹប Bayern Munich លោក Hasan Salihamidzic បានលើកឡើងថាការសម្រេច ចិត្តដាក់ឲ្យ Canceloអង្គុយកៅអីបម្រុង ក្នុងការប្រកួតនៅ Champions League ប៉ះនឹង PSG ដោយសារតែគាត់មិន បានធ្វើការហ្វឹកហាត់គ្រប់គ្រាន់។

គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola បានលើកឡើងថា នៅចុងរដូវកាលនេះយើង នឹងធ្វើការពិចារណាទៅលើគ្រប់កីឡាករ ទាំងអស់ទាំងនៅទីនេះ ទាំងមិននៅទីនេះ ទាំងក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែបច្ចុប្បន្ន Cancelo នៅជាកីឡាកររបស់ Bayern Munich នៅឡើយ។

ទោះបីជាយ៉ាងណាក្តី Bayern Munich ដែលបានខ្ចីជើង កីឡាកររូបនេះបានបញ្ជាក់ហើយថា ពួកគេគ្មានជម្រើសក្នុង ការទិញកីឡាករ Cancelo នោះទេនៅពេលនេះ ខណៈដែលតម្លៃខ្លួនរបស់កីឡាករ អាចមានទៅដល់៧០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top