ព័ត៌មានអន្តរជាតិ

តារាសម្ដែង និងឯកអគ្គរដ្ឋទូតអង្គការ UNICEF លោក Orlando Bloom ធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារ នៅទីក្រុង Kyiv

KYIV ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តារាសម្ដែង លោក Orlando Bloom ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ សម្រាប់អង្គការកុមាររបស់អង្គការ សហប្រជាជាតិ UNICEF និងជាតារា នៃខ្សែភាពយន្ត “Pirates of the Caribbean” និង “Lord of the Rings” បានទៅទស្សនា មជ្ឈមណ្ឌលកុមារក្នុងទីក្រុង Kyiv កាលពីថ្ងៃអាទិត្យ ។

តារាសម្ដែងអង់គ្លេសរូបនេះបាននិយាយថា វាជាការធ្វើដំណើរទៅអ៊ុយក្រែន ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦ ហើយលោកក៏បានជួបជា មួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ផងដែរ។ លោក Bloom បាននិយាយនៅលើ Instagram ថា ខ្ញុំមិនដែលរំពឹងថាសង្រ្គាម នឹងកើនឡើងទូទាំងប្រទេស ចាប់តាំងពីខ្ញុំនៅទីនោះ ។

ប៉ុន្តែថ្ងៃនេះ ខ្ញុំមានសំណាងណាស់ បានឮការសើច របស់កុមារនៅមជ្ឈមណ្ឌល Spilno ដែលគាំទ្រដោយអង្គការយូនីសេហ្វ ជាកន្លែងសុវត្ថិភាព ភាពកក់ក្តៅ និងការចិញ្ចឹមបីបាច់ សម្រាប់កុមារលេង រៀន និង ទទួលបានការគាំទ្រផ្នែកផ្លូវចិត្ត ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គការយូនីសេហ្វ នៅលើគេហទំព័ររបស់ខ្លួនថា មជ្ឈមណ្ឌល Spilno ដែលរីករាលដាលនៅទូទាំង ប្រទេសអ៊ុយក្រែន ផ្តល់ការគាំទ្រ ដល់កុមារផ្លាស់ ទីលំនៅ និងក្រុមគ្រួសារ របស់ពួកគេ ដោយកុមារជាងកន្លះលាននាក់ និងអ្នកថែទាំរបស់ពួកគេ បានទៅលេងមួយកាលពីឆ្នាំមុន ។

នេះបើយោងតាមការិយាល័យ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបាននិយាយថា គិតត្រឹមថ្ងៃទី ២៦ ខែមីនា កុមារយ៉ាងហោច ណាស់ ៤៦៥ នាក់ត្រូវបាន សម្លាប់នៅក្នុងសង្រ្គាម រយៈពេល ១៣ ខែ ដែលរុស្ស៊ីបានធ្វើប្រឆាំង នឹងអ្នកជិតខាងរបស់ខ្លួន ។

លោក Zelenskyy បាននិយាយនៅក្នុង សុន្ទរកថាវីដេអូពេលយប់របស់លោក បន្ទាប់ពីជួបជាមួយ Bloom ថា លោកដឹង ពីអ្វីដែលការឈ្លានពាននេះ បាននាំមក ការខិតខំប្រឹងប្រែងរបស់ពិភពលោកទាំងមូល ត្រូវតែមានដើម្បីបញ្ឈប់វា ដើម្បីស្ដារអ៊ុយក្រែនឡើងវិញ បន្ទាប់ពីសង្គ្រាម ៕

Most Popular

To Top