ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នៅតែនៅតែមានជំនឿចិត្តក្នុងការ បញ្ចុះបញ្ចូលលោកខាងលិច ចំពោះយន្តហោះF-16

បរទេស៖ អ្នកនាំពាក្យរបស់មេបញ្ជាការ ទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន លោក Yury Ignat កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការលើកឡើងថា យន្តហោះចម្បាំងF-16 នឹងអាចក្លាយទៅជាការកែប្រែស្ថានភាពនៅក្នុងជម្លោះរវាងអ៊ុយក្រែននិងរុស្សីជាក់ជាមិនខាន។

យោងតាមការចេញផ្សាយរបស់ RT លោក Ignat បានថ្លែងថា៖ នៅពេលដែលយើងមានយន្តហោះ F-16 ពេលនេះយើងនឹងឈ្នះសង្គ្រាមនេះជាដាច់ខាត ហើយកន្លងមកអ៊ុយក្រែន តែងតែបានសំណូមពរលោកខាងលិច ម្តងហើយម្តងទៀតដែរដើម្បីអាចប្រើប្រាស់ យន្តហោះចម្បាំងនេះ ក្នុងការប្រយុទ្ធប្រឆាំងពីប្រទេសរុស្សី។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ ដែនដីរបស់អ៊ុយក្រែន និងតំបន់ប្រយុទ្ធជួរមុខបច្ចុប្បន្នមានចំងាយឆ្ងាយដល់ទៅ ២៥០០គីឡូម៉ែត្រដែលក្នុងនោះ មានទាំងព្រំដែនជាប់នឹងបេឡារូស ព្រំដែនជាប់នឹងសមុទ្រខ្មៅ និងព្រំដែនជាប់នឹងប្រទេសម៉ាដុលវ៉ា ផងក្រៅតែពីរុស្សី។

ដូចនេះវាគឺជារឿងដែលមិនអាចទៅរួចនោះទេ ក្នុងការគ្រប់គ្រងដែនអាកាសរបស់ខ្លួន ដោយមិនមានវត្តមានរបស់យន្តហោះចម្បាំងទំនើបៗដូចជា F-16 ទេនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top