ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple ណែនាំមុខងារថ្មី សម្រាប់ភាពងាយស្រួល នៃការយល់ដឹង ចំពោះអតិថិជន

រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនយក្សអាមេរិកApple បានមើលមុខងារកម្មវិធី ជាមុនសម្រាប់ការយល់ដឹង ចក្ខុវិស័យ ការស្តាប់ និងភាពងាយស្រួល នៃការចល័ត រួមជាមួយនឹងឧបករណ៍ច្នៃប្រឌិតថ្មី សម្រាប់បុគ្គលនិយាយមិនកើត ឬប្រឈមនឹងការបាត់បង់ សមត្ថភាពក្នុងការនិយាយ ។

ការអាប់ដេតទាំងនេះ ផ្តោតលើភាពជឿនលឿន នៃផ្នែករឹង និងសូហ្វវែរ រួមបញ្ចូលការរៀនពីម៉ាស៊ីននៅលើឧបករណ៍ ដើម្បីធានាភាពឯកជន របស់អ្នកប្រើប្រាស់ និងពង្រីក លើការប្តេជ្ញាចិត្ត យូរអង្វែងរបស់ Apple ក្នុងការបង្កើតផលិតផល សម្រាប់មនុស្សគ្រប់គ្នា ។ Apple ធ្វើការក្នុងការ សហការ យ៉ាងស៊ីជម្រៅជាមួយក្រុមសហគមន៍ ដែលតំណាងឲ្យវិសាលគមទូលំទូលាយ នៃអ្នកប្រើប្រាស់ មានពិការភាព ដើម្បីបង្កើតមុខងារ ភាពងាយស្រួល ដែលបង្កើតផលប៉ះពាល់យ៉ាងពិតប្រាកដ ដល់ជីវិតរបស់មនុស្ស ។

មកដល់ចុងឆ្នាំនេះ អ្នកប្រើប្រាស់មានពិការភាព ក្នុងការយល់ដឹងអាចប្រើប្រាស់ iPhone និង iPad កាន់តែងាយស្រួល និងឯករាជ្យជាមួយ Assistive Access ។ បុគ្គលដែលមិននិយាយអាចវាយ ដើម្បីនិយាយក្នុងអំឡុងពេលហៅទូរស័ព្ទ និងការសន្ទនាជាមួយការនិយាយផ្ទាល់។ ហើយអ្នកដែលប្រឈមនឹងការ បាត់បង់សមត្ថភាព ក្នុងការនិយាយអាចប្រើ Personal Voice ដើម្បីបង្កើតសំឡេងសំយោគស្តាប់ ទៅដូចជាពួកគេសម្រាប់ ភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ ។

សម្រាប់អ្នកប្រើប្រាស់ ដែលខ្វាក់ភ្នែក ឬមានចក្ខុវិស័យទាប មុខងារ Detection ក្នុង Magnifier ផ្តល់នូវ Point and Speak ដោយកំណត់អត្តសញ្ញាណ អ្នកប្រើប្រាស់អត្ថបទដែលចង្អុលទៅ ហើយអានវាឲ្យខ្លាំងៗ ដើម្បីជួយពួកគេធ្វើអន្តរកម្ម ជាមួយវត្ថុជាក់ស្តែង ដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។
លោក Tim Cook នាយកប្រតិបត្តិ Apple បាននិយាយថា Apple យើងតែងតែជឿថា បច្ចេកវិទ្យាល្អបំផុត គឺជាបច្ចេកវិទ្យាដែលបង្កើតឡើង សម្រាប់មនុស្ស គ្រប់គ្នា ។ យើងពិតជារំភើបក្នុងការ ចែករម្លែក មុខងារថ្មីៗដែលមិនគួរឲ្យជឿ បង្កើតនៅលើប្រវត្តិដ៏យូរលង់ របស់យើងក្នុងការ ធ្វើឲ្យបច្ចេកវិទ្យា អាចចូលដំណើរការបាន ដើម្បីឲ្យមនុស្សគ្រប់គ្នាមានឱកាសបង្កើត ទំនាក់ទំនង និងធ្វើអ្វីដែលពួកគេចូលចិត្ត ។

លោក Sarah Herrlinger នាយកជាន់ខ្ពស់របស់ Apple នៃ Global Accessibility Policy and Initiatives បាននិយាយថា ភាពងាយស្រួលគឺជាផ្នែកមួយ នៃអ្វីគ្រប់យ៉ាងដែលយើងធ្វើនៅ Apple ។ “ឲមុខងារពិសេសៗទាំងនេះ ត្រូវបានរចនាឡើងដោយមានមតិកែលម្អ ពីសមាជិកនៃសហគមន៍ ពិការគ្រប់ជំហាន ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ចម្រុះ និងជួយមនុស្សឲ្យភ្ជាប់ ទំនាក់ទំនងតាមរបៀបថ្មី ៕

Most Popular

To Top