បរទេស៖យោងតាមការ ចេញផ្សាយ របស់កាសែត The WSJ កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង ទីបំផុតគឺបានទទួលភ្លើងខៀវ ពីសហរដ្ឋអាមេរិក ហើយក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ជាច្រើនរយពាន់គ្រាប់ ទៅឲ្យប្រទេសអ៊ុយក្រែន។
ប្រភពដដែល បានបន្តទៀតថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀង ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមដឹកជញ្ជូនអាវុធ ទាំងនោះតាមនាវាទៅកាន់សហរដ្ឋអាមេរិក ជាមុនដែលក្រោយមកនឹងបន្តដឹក បន្តទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែភាគីទាំងពីរមិនបានទទួលស្គាល់ព៍ត៌មាននេះ នៅឡើយដោយសារ ទើបតែស្ថិតនៅក្នុងដំណាក់កាល ចរចានៅឡើយប៉ុណ្ណោះ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ កូរ៉េខាងត្បូងបានលើកឡើងថា វាគឺជារបាយការណ៍មិនត្រឹមត្រូវនោះឡើយដោយ WSJ ប៉ុន្តែកូរ៉េខាងត្បូងក៏មិន បានបញ្ជាក់លំអិតបន្ថែមលើបញ្ហានេះដែរ ។
អ្នកនាំពាក្យដដែលទោះបីជាយ៉ាងណាក្តី បានបន្ថែមថា៖មានការពិភាក្សា និងសំណើផ្សេងៗ ហើយរដ្ឋាភិបាលរបស់យើងនឹងចាត់វិធានការសមស្រប ខណៈពេលដែលកំពុងពិនិត្យមើលយ៉ាង ល្អិតល្អន់អំពីស្ថានភាពសង្រ្គាម និងស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី