ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Amazon នឹងត្រូវបង់ប្រាក់ពិន័យ២៥លានដុល្លារ ពីបទរំលោភលើសិទ្ធិឯកជនរបស់កុមារ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា ក្រុមហ៊ុន Amazon នឹងត្រូវបង់ប្រាក់ចំនួន ២៥លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ថា ក្រុមហ៊ុនបានរំលោភសិទ្ធិឯកជនភាពរបស់កុមារជាមួយនឹងជំនួយការសំឡេង Alexa របស់ខ្លួន ។
ក្រុមហ៊ុនបានយល់ព្រមបង់ប្រាក់ឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក ហៅកាត់ថា (FTC) បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការលុបការថតសំឡេងរបស់ Alexa តាមសំណើរបស់ឪពុកម្តាយ ។

ក្រុមហ៊ុននេះត្រូវបានគេរកឃើញថា បានរក្សាទុកទិន្នន័យដ៏រសើបអស់ជាច្រើនឆ្នាំមកហើយ ។

អង្គភាពផលិតកាមេរ៉ាកណ្ដឹងទ្វាររបស់ក្រុមហ៊ុន Amazon Ring ក៏នឹងបង់ប្រាក់ផងដែរបន្ទាប់ពីផ្តល់ឱ្យបុគ្គលិកនូវការចូលប្រើទិន្នន័យរបស់អតិថិជនដោយមិនមានការរឹតបន្តឹងត្រឹមត្រូវ ។

ក្រុមហ៊ុន Ring នឹងផ្តល់ប្រាក់ចំនួន៥,៨លានដុល្លារដល់អាជ្ញាធរ ។ នេះបើយោងតាមឯកសារនៅតុលាការសហព័ន្ធនៅស្រុក Columbia ។

យោងតាមពាក្យបណ្តឹងរបស់ FTC ទាក់ទងនឹង Alexa ក្រុមហ៊ុន Amazon “បានធានាយ៉ាងច្បាស់លាស់ និងម្តងហើយម្តងទៀតសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន រួមទាំងឪពុកម្តាយថា ពួកគេអាចលុបការថតសំឡេងដែលប្រមូលបាន” ដោយប្រព័ន្ធ។

នៅក្នុងពាក្យបណ្តឹងបានដាក់ថា ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើបែបនេះទេ ដោយរក្សាទិន្នន័យអស់រយៈពេលជាច្រើនឆ្នាំ និងប្រើប្រាស់ទិន្នន័យទំាងនោះដោយខុសច្បាប់ ដើម្បីជួយកែលម្អក្បួនដោះស្រាយ Alexa របស់ខ្លួន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top