បរទេស៖ សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងរៀបចំបញ្ជូន គ្រាប់បែកជាច្រើន និងឧបករណ៍យោធាផ្សេងទៀត ដែលមានតម្លៃរាប់សិបលានដុល្លារ ទៅឱ្យអ៊ីស្រាអែល ចំពេលមានជម្លោះ ជាមួយក្រុមហាម៉ាស់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមន្ត្រី អាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រី ដែលត្រូវបានសម្ភាសដោយកាសែត ការផ្តល់ដែលមានសក្តានុពល អាចរួមបញ្ចូលគ្រាប់បែក MK-82 , ឧបករណ៍ណែនាំច្បាស់លាស់ សម្រាប់គ្រាប់បែក ក៏ដូចជា ឧបករណ៍ហ្វុយហ្ស៊ីបផងដែរ ។ ការដឹកជញ្ជូនត្រូវបានគេរាយការណ៍ថា នៅតែស្ថិតក្រោមការត្រួតពិនិត្យដោយមន្ត្រី ហើយលក្ខខណ្ឌ អាចផ្លាស់ប្តូរបាន។ ការបញ្ជូននេះក៏នឹងត្រូវអនុម័ត ដោយសភាផងដែរ។
ការវាយតម្លៃដែលព្រាងដោយស្ថានទូត អាមេរិកប្រចាំប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍បាននិយាយថា ទីក្រុងហ្សេរុយសាឡឹម បានស្នើសុំឱ្យមានការបញ្ជូនយ៉ាង ឆាប់រហ័សដើម្បីការពារប្រឆាំងនឹង “ការគំរាមកំហែងក្នុងតំបន់ ដែលកំពុងបន្ត និងកំពុងកើតមាន”។
ខណៈពេលដែលការវាយលុក របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាក្នុងប៉ុន្មានខែថ្មីៗនេះ បាននាំមកនូវការបំផ្លិចបំផ្លាញ ដែលមិនធ្លាប់មានពីមុនមកដល់តំបន់ ប៉ាឡេស្ទីន ឯកសារនេះបាននិយាយ ដូចដែលបានដកស្រង់ ដោយ WSJ ថា “អ៊ីស្រាអែលចាត់វិធានការ ប្រកប ដោយប្រសិទ្ធភាព ដើម្បីការពារការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា ប្រទេសនេះតែងតែ ” ជាដៃគូប្រកប ដោយតម្លាភាព ក្នុងការស៊ើបអង្កេត របស់សហរដ្ឋអាមេរិក លើការចោទប្រកាន់នៃការប្រើប្រាស់ អត្ថបទការពារជាតិខុស ៕
ប្រែសម្រួលៈ ណៃ តុលា