ព័ត៌មានអន្តរជាតិ

យានចុះចត លើភពព្រះច័ន្ទ របស់ចិនបង្ហាញខ្លួន ជាលើកដំបូងក្នុងកំណាព្យ ដែលនិពន្ធដោយ អតីតប្រធាន ម៉ៅ សេទុង

China Dialy

យោងតាមការចេញ ផ្សាយ របស់ទីភ្នាក់ងារ អវកាសចិន China Manned Space Agency បានឲ្យដឹងថា យានចុះចត លើភព ព្រះច័ន្ទដែលនឹង ដឹកអវកាសយានិកចិន ទៅកាន់ផ្ទៃព្រះច័ន្ទ មានឈ្មោះថា Lanyue ឬ Embracing the Moon បានបង្ហាញខ្លួនជាលើកដំបូង ក្នុងកំណាព្យ ដែលនិពន្ធដោយ អតីតប្រធាន ម៉ៅ សេទុង ក្នុងឆ្នាំ ១៩៦៥។

ពាក្យ “Lanyue” តំណាង ឲ្យសេចក្តីប្រាថ្នា និងទំនុកចិត្តរបស់ប្រជាជនចិន ក្នុងការរុករកចក្រវាឡ និងបេសកកម្មទៅកាន់ ភពព្រះច័ន្ទ ។ ឈ្មោះរបស់យានអវកាសថ្មីគឺ Mengzhou ឬ Dream Vessel តំណាងឲ្យទំនួលខុសត្រូវ របស់ខ្លួនក្នុងការបំពេញក្តី សុបិន របស់ប្រជាជាតិចិន នៃការចុះចតនៅលើភពព្រះច័ន្ទ ដើម្បីចាប់ផ្តើមដំណើរថ្មី នៃដំណើរផ្សង ព្រេងអវកាស។

វាបានកត់សម្គាល់ថា នឹងមានយាន Mengzhou ២ ម៉ូដែលមួយនឹង ត្រូវប្រើសម្រាប់ ដឹកអ្នកអវកាសទៅភពព្រះច័ន្ទ ខណៈមួយទៀតនឹងជំនួស យានអវកាស Shenzhou ដល់សមាជិកនាវិក សាឡាង រវាងផែនដីនិងស្ថានីយអវកាស Tiangong បានធ្វើដំណើរ ជុំវិញផែនដីជិត៣ឆ្នាំ ។

នេះបើយោងតាមការ ចេញផ្សាយថា ឈ្មោះត្រូវបានជ្រើសរើស ដោយក្រុមអ្នកជំនាញពីសំណើជិត ២០០០ ដែលបានស្នើសុំពី សាធារណជន។ បច្ចុប្បន្ននេះ ការស្រាវជ្រាវ និងការអភិវឌ្ឍ នៃយាន Lanyue, Mengzhou និងរ៉ុក្កែតផ្ទុកទម្ងន់ធ្ងន់ដ៏ទំនើបដែលមានឈ្មោះថា Long March 10 បាននឹងកំពុង ដំណើរការយ៉ាងល្អ ។
យោងតាមអ្នករៀបចំ បេសកកម្មថា ប្រទេសចិនបានប្រកាសពីផែនការ របស់ខ្លួនក្នុងការធ្វើបេសកកម្ម មនុស្សដំបូងរបស់ខ្លួន ទៅកាន់ភពព្រះច័ន្ទ នៅប្រហែលឆ្នាំ ២០៣០។ យានចុះចតភពព្រះច័ន្ទ Lanyue នឹងមាន២ ផ្នែក ហើយផ្នែកចុះចត និងផ្នែកជំរុញ ហើយនឹងមានទម្ងន់ជិត ២៦ តោន វានឹងផ្ទុកអវកាសយានិកពីរនាក់ និងរ៉ូវឺរទម្ងន់ ២០០ គីឡូក្រាម ។

យានអវកាស Mengzhou ក៏នឹងមានធាតុផ្សំសំខាន់ៗចំនួន២ គឺម៉ូឌុលបញ្ចូលឡើងវិញដែលនឹងផ្ទុកអវកាសយានិក និងបម្រើជាមជ្ឈមណ្ឌលបញ្ជា សម្រាប់យានទាំងមូលក្នុងអំឡុងពេលហោះហើរអវកាស និងម៉ូឌុលសេវាកម្មនឹង មានប្រព័ន្ធថាមពល និងប្រព័ន្ធជំរុញ។ យាននេះនឹងមានប្រវែងជិត ៩ ម៉ែត្រ អង្កត់ផ្ចិត ៤.៥ ម៉ែត្រ និងទម្ងន់ ២២ តោន៕
ដោយ៖លី ភីលីព

Most Popular

To Top