ព័ត៌មានអន្តរជាតិ

រថក្រោះ Abrams ដំបូងត្រូវបានគេប្រទះឃើញ នៅក្បែរតំបន់ Avdeevka

RT News

បរទេស ៖​​ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូបានប្រទះឃើញរថក្រោះប្រយុទ្ធសំខាន់ M1 Abrams ជាលើកដំបូង ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នៅជួរមុខ Donbass។

គ្រឿង​សឹក​ធុន​ធ្ងន់នេះ គឺជា​ផលិតផលផលិត ​ដោយ​អាមេរិកហើយកញ្ចប់ជំនួយទីមួយ ឮ​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន ​កាល​ពី​ឆ្នាំ​មុនមកម្ល៉េះ។

នៅក្នុងបទសម្ភាសន៍ជាមួយ TASS កាលពីថ្ងៃអាទិត្យ លោក Igor Kimakovsky ទីប្រឹក្សាប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk របស់រុស្ស៊ី (DPR) បាននិយាយថា ប្រភេទរថក្រោះត្រូវបានគេមើលឃើញនៅភាគពាយព្យនៃទីក្រុង Avdeevka ដែលថ្មីៗនេះត្រូវបានទាហានរុស្ស៊ីចាប់បាន។

ទោះបីជាយ៉ាងណាក្តីមន្ត្រីរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួន Abrams ការត្រៀមខ្លួនប្រយុទ្ធជាក់ស្តែង របស់ពួកគេ ឬរបៀបដែលមេបញ្ជាការអ៊ុយក្រែន កំពុងដាក់ពង្រាយពួកគេ ។ លោកKimakovsky ក៏បានកត់សម្គាល់ផងដែរថាកងទ័ព របស់អ៊ុយក្រែនក៏ កំពុងប្រើប្រាស់យន្តហោះគ្មាន មនុស្សបើកនៅជិតទីក្រុង Avdeevkaផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top