ព័ត៌មានអន្តរជាតិ

Microsoft ៖ យុទ្ធនាការអនឡាញ ដ៏មានឥទ្ធិពល របស់រុស្ស៊ី កំពុងសំដៅលើការបោះឆ្នោត នៅអាមេរិក បានចាប់ផ្តើមហើយ

Xinhua

សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Microsoft បាននិយាយកាលពីថ្ងៃពុធថា យុទ្ធនាការអនឡាញ របស់ប្រទេសរុស្ស៊ី ដែលបានជះឥទ្ធិពល ដល់ការបោះឆ្នោតប្រធានាធិបតី អាមេរិកនាពេលខាងមុខ បានចាប់ផ្តើមដំណើរ ការក្នុងរយៈពេល ៤៥ ថ្ងៃចុងក្រោយនេះ ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺត ជាងការបោះឆ្នោតកន្លងមក។

ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន បច្ចេកវិទ្យាយក្សបាននិយាយ លើរបាយការណ៍មួយថា គណនីភ្ជាប់ជាមួយរុស្ស៊ីកំពុង ផ្សព្វផ្សាយខ្លឹមសារដែលខ្វែងគំនិតគ្នា ក្នុងគោលបំណង ទៅកាន់ទស្សនិកជនអាមេរិក រួមទាំងការរិះគន់ការគាំទ្រ របស់អាមេរិក ចំពោះអ៊ុយក្រែនក្នុងសង្គ្រាម របស់ខ្លួនជាមួយរុស្ស៊ី ។

ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបនឹង សំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែវិមានក្រឹមឡាំងបាននិយាយ កាលពីខែមុនថា ខ្លួននឹងមិនជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិកខែវិច្ឆិកាទេ។ វាក៏បានច្រានចោលការចោទ ប្រកាន់របស់អាមេរិកថា ខ្លួនបានរៀបចំយុទ្ធនាការ ដើម្បីបំភ័ន្តការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកឆ្នាំ ២០១៦ និង២០២០ ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សកម្មភាព របស់រុស្ស៊ី ដែល Microsoft សង្កេតឃើញ មិនមានភាពខ្លាំងក្លា ដូចការបោះឆ្នោតមុនៗនោះទេ វាអាចកើនឡើងក្នុងប៉ុន្មាន ខែខាងមុខនេះ។ ក្រុមហ៊ុន Microsoft បាននិយាយថា ការផ្ញើសារទាក់ទងនឹង អ៊ុយក្រែន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានកើនឡើងយ៉ាងក្តៅ គគុកក្នុងរយៈពេល២ ខែចុងក្រោយនេះ ជាមួយនឹងយុទ្ធនាការលាក់កំបាំង និងជ្រុលនិយមពីយ៉ាងហោចណាស់ ៧០ សកម្មភាពពាក់ព័ន្ធជាមួយប្រទេសរុស្ស៊ី ដែលយើងតាមដាន ។

ពួកគេបានបន្ថែមថា ភាពរីកចម្រើនបំផុតនៃយុទ្ធនាការរុស្ស៊ីបែបនេះ ត្រូវបានភ្ជាប់ទៅនឹងរដ្ឋបាលប្រធានាធិបតីរុស្ស៊ី។ មួយទៀតមានគោលបំណងបង្ហោះ ព័ត៌មានមិនពិតតាមអ៊ីនធើណេតជាភាសាផ្សេងៗ ដោយការបង្ហោះជាធម្មតា ចាប់ផ្ដើមដោយអ្នកបញ្ចេញព័ត៌មានជាក់ស្តែង ឬអ្នកកាសែតពលរដ្ឋបង្ហោះខ្លឹ មសារលើប៉ុស្តិ៍វីដេអូ។ បន្ទាប់មកមាតិកានោះត្រូវ បានគ្របដណ្តប់ដោយបណ្តាញ នៃគេហទំព័រដែលរួមមាន DC Weekly, Miami Chronical និង The Intel Drop ។

ក្រុមហ៊ុន Microsoft បានបន្តថា នៅទីបំផុត បន្ទាប់ពីនិទានរឿងបានផ្សព្វផ្សាយតាមអ៊ីនធើណេតជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ទស្សនិកជននៅអាមេរិកនិយាយឡើងវិញ និងបង្ហោះព័ត៌មានមិនពិតនេះឡើងវិញ ទំនងជាមិនដឹងពីប្រភពដើមរបស់វា។
ក្រុមហ៊ុនបានអះអាងថា ការកើនឡើងគួរឲ្យកត់សម្គាល់ត្រូវបានគេមើលឃើញក្នុងការលួចចូលដោយក្រុមរុស្សី Microsoft ហៅថា Star Blizzard ឬ Cold River ដែលផ្តោតលើការផ្តោតទៅលើក្រុមអ្នកគិត របស់លោកខាងលិច។
ការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នរបស់ Star Blizzard លើតួរលេខនយោបាយ និងរង្វង់គោលនយោបាយរបស់អាមេរិក អាចជាសកម្មភាពដំបូងគេក្នុង យុទ្ធនាការ លួចស្តាប់ជាបន្តបន្ទាប់ ដែលនបំណងជំរុញលទ្ធផល របស់វិមានក្រឹមឡាំងឆ្ពោះ ទៅខែវិច្ឆិកា ។

ការប្រើប្រាស់បញ្ញា សិប្បនិម្មិត ដោយព្យាបាទ ដោយគូប្រជែងបរទេស ដែលកំណត់គោលដៅ លើការបោះឆ្នោត នៅអាមេរិក គឺជាកង្វល់ដ៏សំខាន់ត្រូវបានលើកឡើង ដោយអ្នកសង្កេតការណ៍នយោបាយអាមេរិក ប៉ុន្តែក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនបានរកឃើញថាការក្លែងបន្លំឌីជីថល សាមញ្ញជារឿងធម្មតា ជាងការក្លែងបន្លំជ្រៅ។ វាបានបន្ថែមថា ការរៀបចំអូឌីយ៉ូមានផលប៉ះពាល់ធំជាងវីដេអូ ៕
ដោយ៖លី ភីលីព

Most Popular

To Top