សិល្បៈ និង កម្សាន្ត

សង្គមអនឡាញ បែកធ្លាយដំណឹង រៀបការរបស់ Seo Taiji ពេលនេះនិយាយថា RM របស់ BTS រៀបការហើយ?

សេអ៊ូល ៖ នេះបើយោង តាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ប៉ុស្តិ៍ YouTube ដ៏ល្បីឈ្មោះ Sojang បាននាំមកនូវព័ត៌មានដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយទៀតដែលបង្កអ្នកនិយមលេង តាមបណ្តាញសង្គម សម្រាប់ពិធីរៀបការ របស់ Seo Taiji ។

កាលពីថ្ងៃទី ២៣ ខែមិថុនា ប៉ុស្តិ៍ YouTube ដ៏ល្បីឈ្មោះ Sojang បានអះអាងថា RM មេដឹកនាំក្រុម BTS នឹងរៀបការឆាប់ៗនេះ។ យោងតាម YouTuber មានព័ត៌មានថា កូនក្រមុំរបស់ RM បានប្រាប់អ្នកស្គាល់គ្នាថា នាងនឹងរៀបការជាមួយ RM ។ ពាក្យចចាមអារ៉ាម នេះ ត្រូវបានចែករម្លែក នៅលើគេហទំព័រ សហគមន៍អនឡាញដ៏ពេញនិយម របស់ជនជាតិកូរ៉េ-អាមេរិក បានលាតត្រដាង អំពីអាពាហ៍ពិពាហ៍ របស់ Seo Taiji ផងដែរ ។

គ្មាននរណាម្នាក់ជឿ ថា Seo Taiji បានរៀបការ នៅពេលព័ត៌មាននេះ ត្រូវបានចែករម្លែកនៅលើ សហគមន៍អនឡាញនេះ ប៉ុន្តែក្រោយមកវា ត្រូវបានបង្ហាញថា ជាការពិត។ លើសពីនេះ ពាក្យចចាមអារ៉ាម រៀបការ របស់តារាល្បីមួយទៀត ត្រូវបានផ្សព្វផ្សាយនៅក្នុង សហគមន៍អនឡាញកូរ៉េ-អាមេរិក ក្រោយមកក៏ត្រូវ បានបញ្ជាក់ថា ជាការពិតផងដែរ ។
ដូច្នេះហើយ Sojang កំពុងតែអះអាងថា ពាក្យចចាមអារ៉ាម រៀបការរបស់ RM ទំនងជាជាការពិតផងដែរ ដោយសារតែភាពត្រឹមត្រូវ នៃសហគមន៍អនឡាញ ជនជាតិអាមេរិក-កូរ៉េនាពេលកន្លងមក ៕ដោយ៖លី ភីលីព

Most Popular

To Top